វាយប្រហារភេរវកម្មនៅទីតាំងហ្វឹកហ្វឺនប៉ូលិសស្លាប់ជាង៤០នាក់នៅប្រទេសប៉ាគីស្ថាន

ចែករំលែក៖

ក្រុមភេរវកម្មដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដាបានសម្រុកចូលវាយប្រហារនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនប៉ូលិសដែលមានសិស្សជាច្រើនកំពុងតែរៀននៅទី នោះដើម្បីក្លាយជាប៉ូលិស។

យ៉ាងហោចណាសក៏មានមនុស្ស៤០នាក់ស្លាប់នៅក្នុងហេតុការវាយប្រហារខាង លើ។ នៅពេលដែលការវាយប្រហារកើតឡើងមានសិស្សប្រមាណ៧០០នាក់កំពុងតែសិក្សា។ ការវាយប្រហារធ្វើឡើងពីភេរវករប្រមាណ៦នាក់ប្រដាប់ដោយកាំភ្លើង និងគ្រាប់បែកបាញ់ប្រហារយ៉ាងចាស់ដៃ នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន ស្ថិតនៅក្នុង ខេត្ត Baluchistan ។

មន្ត្រីសុខាភិបាលខេត្ត Baluchistan បានឲ្យដឹងថា ការវាយប្រហារខាងលើ បណ្តាលឲ្យមានអ្នករងរបួសរហូតដល់ទៅ១០៦នាក់ដែលជាប៉ូលិសកំពុងតែសិក្សា វគ្គបណ្តុះបណ្តាល។

លោក Sher Afgan មេប៉ូលិសបានឲ្យ ដឹងថា ការវាយប្រហារភេរវកម្មខាងលើធ្វើ ឡើងដោយក្រុម Lashker E Jhangvi គឺជាក្រុមអ៊ិស្លាមដែលមានទំនាក់ទំនងជាមួយក្រុមអាលកៃដានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ការវាយប្រហារខាងលើកើតឡើងក្រោយ ប៉ុន្មានម៉ោងដែលបុគ្គលិកពន្ធដារ២រូបរងការវាយប្រហារស្ថិតនៅក្នុងស្រុងក Surab បណ្តាលឲ្យបុគ្គលិកម្នាក់ស្លាប់៕

55530c60c21d3

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print