ខ្សឹបដាក់ត្រចៀក៖ បង ស្នេហា កំពុងអុកឡុកបឹងទន្លេសាប

ចែករំលែក៖

គេរាយការណ៍ថា លោក ប៉ុន ស្នេហា មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបបទល្មើសនៅបឹងទន្លេសាបកំពុងអុកឡុកគាបសង្កត់ប្រជានេសាទឲ្យបង់ប្រាក់ ឲ្យខ្លួនច្រើនហួសប្រមាណ។ នៅលើផ្ទៃបឹងទន្លេសាបចាប់ពីខេត្តកំពង់ឆ្នាំងរហូតដល់ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ អ្នកនេសាទទាំងស្របច្បាប់ទាំងមិន ស្របច្បាប់សុទ្ធតែត្រូវក្រុមការងារបង្ក្រាបបទល្មើសរបស់លោក ប៉ុន ស្នេហា បង្គាប់ឲ្យ បង់ប្រាក់ទាំងអស់ ។

ប្រភពពីប្រជានេសាទបានឲ្យដឹងថា ចាប់ពីទឹកដីភូមិសាស្ត្រខេត្តកំពង់ឆ្នាំដល់ចុងខេត្តពោធិ៍សាត់ក្រុមការងាររបស់លោកប៉ុន ស្នេហា បង្គាប់ឲ្យប្រជាពលរដ្ឋបង់ប្រាក់ ពី៥ទៅ១០ម៉ឺនរៀលក្នុងមួយឆ្នុក ឬមួយអំពូល ប៉ុន្តែនៅតំបន់ព្រែកក្រ ឃុំដីរនាត ស្រុកក្រគរ ខេត្តពោធិ៍សាត់រហូតដល់តំបន់ក្បាលតោ ក្នុងខេត្តបាត់ដំបងក្នុងប្រតិបត្តិការដើរប្រមូលលុយកាលពីម្សិលមិញក្រុមលោក ប៉ុន ស្នេហា បានបង្គាប់ឲ្យប្រជានេសាទបង់ប្រាក់៣០ម៉ឺនរៀលក្នុងមួយឆ្នុក ឬមួយអំពូល។ ក្រោមការសម្របសម្រួល និង អង្វរករពីប្រជាពលរដ្ឋលោកប៉ុន ស្នេហា បានយល់ព្រមទទួលយកប្រាក់២៥ម៉ឺន រៀលក្នុងមួយឆ្នុក ឬមួយអំពូល ។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះសកម្មភាពនៃការដើរចុះប្រមូលប្រាក់ពីប្រជានេសាទ បានកើតឡើងគួរឲ្យកត់សម្គាល់។ បើគិតនៅលើផ្ទៃបឹងទន្លេសាបទាំងអ្នកនេសាទ ស្របច្បាប់ និងមិនស្របច្បាប់ច្រើនគគោកសុទ្ធតែស្ថិតក្រោមអំណាចនៃការប្រមូលប្រាក់របស់លោក ប៉ុន ស្នេហា ទាំងអស់។ ដូច្នេះលោកប៉ុន ស្នេហា អាចប្រមូលយកប្រាក់បានរាប់រយលានរៀលក្នុងមួយថ្ងៃៗ។ ករណីនេះប្រជានេសាទកំពុងត្អួញត្អែរជាខ្លាំង ៕

...

as-1-37-768x512 as-57

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print