អាមេរិកទៅកាន់ហ្វុីលីពីនសួរឲ្យច្បាស់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ

ចែករំលែក៖

មន្ត្រីការបរទេសអាមេរិក ប្រចាំនៅតំបន់អាស៊ីបានធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វុីលីពីនដើម្បីសួរឲ្យបានច្បាស់ពីទំនាក់ទំនងប្រទេសទាំងពីតទៅមុខទៀតក្រោយពេលដែលហ្វុីលីពីនប្រកាសកាត់ផ្តាច់ទំនាក់ទំនងទ្វេភាគីជាមួយអាមេរិកនោះ។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងម៉ានីលបានបញ្ជាក់ថា ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកប្រចាំនៅអាស៊ីលោក Daniel Russel បានទៅកាន់ហ្វុីលីពីននៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។ នៅក្នុងជំនួបពិភាក្សាជាមួយសមភាគីហ្វុីលីពីនលោកPerfecto Yasay តំណាងភាគីអាមេរិកបានលើកឡើងពីទំនាក់ទំនងប្រទេសទាំងពីរ ដែលធ្លាប់តែជិតស្និទ្ធរយៈពេលរាប់សិបឆ្នាំកន្លងមក ។

នៅក្នុងដំណើរទស្សនកិច្ចរបស់លោក Daniel Russel ទៅកាន់៣ប្រទេសនៅក្នុង តំបន់អាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ។ ក្រោយពេលបញ្ចប់ទស្សនកិច្ចនៅហ្វុីលីពីនលោក Daniel Russel នឹងបន្តទៅកាន់ប្រទេសថៃនិងកម្ពុជា ។

នៅក្នុងប្រទេសហ្វុីលីពីនលោក Daniel Russel បានស្នើដល់រដ្ឋាភិបាលហ្វុីលីពីនឲ្យបកស្រាយឲ្យបានច្បាស់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យយោធានិងវិស័យសេដ្ឋកិច្ច។ កាលពីថ្ងៃទី២២ ខែតុលា ប្រធានាធិបតីហ្វុីលីពីនលោក Rodrigo Duterte បានបញ្ជាក់ថាអាមេរិកគឺជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធជាមួយហ្វុីលីពីន។ ប៉ុន្តែក្រោយមកលោកក៏បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិកហើយចាប់ដៃជាមួយចិនវិញ។

អាមេរិកគឺជាដៃគូធំបំផុតរបស់ហ្វុីលីពីននាពេលបច្ចុប្បន្ន ហើយប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធនិឹងគ្នាអស់ជាង៧០ឆ្នាំកន្លងមក ។ នៅក្នុងជំនួបពិភាក្សាទ្វេភាគី នោះភាគីទាំងពីរបានពិភាក្សាលើបញ្ហាជាច្រើននៅក្នុងទំនាក់ទំនងទ្វេភាគី ។ ភាគី អាមេរិកចង់ឲ្យហ្វុីលីពីននិយាយឲ្យបានច្បាស់ពីទំនាក់ទំនងនាពេលអនាគតរបស់ប្រទេសទាំងពីរ។

លោក Daniel Russelនឹងបន្តនៅក្នុងប្រទេសហ្វុីលីពីនដល់ថ្ងៃទី២៥ ខែតុលាដើម្បីពិភាក្សាជាមួយមន្ត្រីហ្វុីលីពីនមុនពេលទៅកាន់ប្រទេសថៃ។

នៅទីក្រុងបាងកកលោក Daniel Russelនឹងទៅគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត និងមន្ត្រីជាន់ខ្ពស់របស់ថៃពីទំនាក់ទំនងទ្វេភាគីមុនពេលមកកាន់ប្រទេសកម្ពុជា៕

danny-russel-reuters-1477275418-1477277487323-46-4-415-728-crop-1477277514210 president

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print