ឆក់ទៀតហើយ! ចាប់បានម្តងទាំង២នាក់ រុញចូលគុក

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលចរារចណ៍កំពុងដាក់គោលដៅតាមមូលដ្នានប្រទះឃើញយុវជន២នាក់គួរឲ្យសង្ស័យក៏បានតាមដានពីក្រោយស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងបានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ដែលកំពុងជិះម៉ូតូ។ ភ្លាមៗនោះក៏ត្រូវបានកម្លាំងនគរបាលចរាចរចាប់ឃាត់បានទាំង២នាក់តែម្តង។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៣ និង១៥នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១៦៩ ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ សាក់ មុនី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ជាអ្នកបើកម៉ូតូ) និងទី២មានឈ្មោះម៉ៅ សុថា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(ជាអ្នកឆក់) ។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ុន សុថាវី ភេទស្រី អាយុ៤៦ឆ្នាំ ស្នាក់នៅផ្ទះ៨១ ផ្លូវលេខ៦ សង្កាត់ព្រៃលៀប ។

បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលចរារចណ៍បានប្រាប់ឲ្យដឹងថា មុនពេលឃានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើកម្លាំងនគរបាលចរាចរណ៍ កំពុងដាក់គោលដៅក្នុងមូលដ្នានក៏ស្រាប់តែប្រទះឃើញជនសង្ស័យទាំង២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ1FL-0586គួរឲ្យសង្ស័យក៏តាមពីក្រោយ ខណៈមកដល់ចំណុចផ្លូវលេខ១៦៩ជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ដែលកំពុងជិះម៉ូតូម៉ាកស្តុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BE-3966។ ភ្លាមៗនោះកម្លាំងនគរបាលចរាចរក៏បានអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះតែម្តង។

បច្ចុប្បន្នជនសង្ស័យនិងម៉ូតូត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួរនាំចាត់ការតាមនីតិវិធី៕

raksmey-2 raksmey-3 raksmey-1

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print