កិច្ចព្រមព្រៀងកាត់បន្ថយការផលិតប្រេងរបស់ប្រទេស OPEC ប្រឈមនឹងការបែកបាក់

ចែករំលែក៖

ក្តីសង្ឃឹមក្នុងការកាត់បន្ថយការផលិតប្រេងរបស់ប្រទេសអូពិកអាចនឹងត្រូវបែកបាក់នៅមុនពេលពិភាក្សាជាលើកចុងក្រោយស្តីពីការកាត់បន្ថយផលិតប្រេងនៅចុងខែតុលានេះដើម្បីធ្វើឲ្យតម្លៃប្រេងឡើងថ្លៃវិញ។

គេហទំព័រ Business Indider បានដកស្រង់ប្រភពព័ត៌មានពីប្រទេសអីុរ៉ាក់បញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងមកអីុរ៉ាក់និងប្រទេសមួយចំនួនទៀតដូចអីុរ៉ង់ នីហ្សេរី យ៉ា លីប៊ី បានសុំដកខ្លួនចេញពីកិច្ចព្រមព្រៀងកាត់បន្ថយការផលិតប្រេងខួងយកប្រេងរបស់អូពិក។ តាមគម្រោងប្រទេសផលិតប្រេងនឹងពិភាក្សាលើកចុងក្រោយនៅចុងខែវិច្ឆិកាខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងថាមពលប្រេងអីុរ៉ាក់លោក Jabar Ali al Luaibi បានបញ្ជាក់ថា ប្រទេសរបស់លោកនឹងចាត់ទុកកិច្ចព្រមព្រៀងកាត់បន្ថយការផលិតប្រេងជារឿងក្រៅផ្លូវការ ដោយសារតែអីុរ៉ាក់ត្រូវការលក់ប្រេងទៅក្រៅឲ្យបានច្រើនក្នុងពេលដែលប្រទេសជាតិត្រូវការថវិកាក្នុងការធ្វើសង្គ្រាមវាយប្រហារទៅលើក្រុមIS ។ ការផលិតប្រេងរបស់អីុរ៉ាក់នាពេលបច្ចុប្បន្នគឺ៤,៧លានបារ៉ែលក្នុងមួយថ្ងៃហើយមានគម្រោងបង្កើនការផលិតក្នុងពេលខាងមុខទៀត។

បច្ចុប្បន្នការផលិតប្រេងនៅក្នុងប្រទេសអីុរ៉ាក់មានច្រើនជាងការចង់បានរបស់អូពិកដែលមានត្រឹមតែ៥សែនបារ៉ែលក្នុងមួយថ្ងៃ ។ ជាមួយនឹងការផលិតយ៉ាងច្រើននោះ អីុរ៉ាក់គឺជាប្រភពនៃវិវាទក្នុងគម្រោងកាត់បន្ថយរបស់អូពិក។

លោក Jabar Ali Al Luaibi បាន បញ្ជាក់ថា ប្រេងឆៅរបស់អីុរ៉ាក់នៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះដោយសារតែមានសង្គ្រាមកើតឡើង ។ ការផលិតប្រេងរបស់អីុរ៉ាក់ច្រើនបំផុតក្នុងមួយថ្ងៃគឺមានរហូតដល់ទៅ៩លានបារ៉ែល។

ក្រៅពីនេះប្រទេសរុស្ស៊ីក៏បានប្រកាសបដិសេធកាត់បន្ថយទិន្នផលក្នុងការផលិតប្រេង ។ មិនតែប៉ុណ្ណោះរុស្ស៊ីមានគម្រោងផលិតប្រេងកើនឡើងរហូតដល់ទៅ១០,៩លានបារ៉ែលឡើងដល់១១,១លានបារ៉ែលដល់ឆ្នាំ២០២០។

នេះមិនមែនជាលើកទីមួយឡើយដែលរុស្ស៊ីមិនសហការនិងមិនគោរពការសន្យាជាមួយអូពិច ។ កាលពីឆ្នាំ២០០២ អូពិកក៏ បានកំណត់គោលដៅកាត់បន្ថយ១,៥លានបារ៉ែលក្នុងមួយថ្ងៃសម្រាប់ប្រទេសជាសមាជិករបស់ខ្លួន និង៥សែនបារ៉ែលសម្រាប់ប្រទេសក្រៅអូពិក។

នៅក្នុងឆ្នាំ២០១៦នេះតម្លៃប្រេងពិភពលោកនឹងរក្សាតម្លៃ៤៣ដុល្លារក្នុងមួយបារ៉ែលហើយនៅឆ្នាំ២០១៧តម្លៃនេះនឹងកើនឡើង៥៣ដុល្លារក្នុងមួយបារ៉ែល៕

_57909031_opec_summit_2007_g oil9_wgcg fgf

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print