ភ្នំពេញ៖ ករណីភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីសមត្ថកិច្ចចម្រុះចុះទៅត្រួតពិនិត្យមើលទីតាំងផ្ទះសំណាក់ យីហោ អូយ៉េស ដែលស្ថិតនៅទុលមុខវត្តនាគវ័ន្ត ខណៈដែលនារីម្នាក់បានដេកស្លាប់ក្នុងបន្ទប់ទាំងអាក្រាតកាយ ហើយត្រូវបានគេសង្ស័យថាជាករណីឃាតកម្ម ពីព្រោះនៅទីតាំងកើតហេតុមានស្នាមកន្សែងពោះគោប្រឡាក់ឈាម។
ករណីដេកស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់យីហោ អូយ៉េស បន្ទុប់C20 ជាន់ទី៣ ផ្ទះលេខ១៧ ផ្លូវ១៣២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមចម្លើយបំភ្លឺរបស់សន្តិសុខឈ្មោះកុសលបានឆ្លើយប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៤៖៤០នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ គេឃើញបុរសវ័យប្រហែល៣២ឆ្នាំម្នាក់ស្លៀកពាក់ស៊ីវិល ពាក់អាវសាច់ក្រណាត់ដៃវែង ពណ៌ក្រហមក្រឡាការ៉ូខោពណ៌ខ្មៅជើងវែងបានមកជួលបន្ទុប់ផ្ទះសំណាក់ពីឈ្មោះហ៊ីប សៅហ៊ី ដែលជាអ្នកគ្រប់គ្រងរួចក៏ឡើងទៅបន្ទុប់កើតហេតុខាងលើ។ លុះដល់វេលាម៉ោង៥ល្ងាចស្រាប់តែឃើញនារីរងគ្រោះអាយុប្រហែល២៨ឆ្នាំជិះម៉ូតូឌុបមិនចាំម៉ាកមកឈបមុខផ្ទះសំណាក់រួចក៏ដើរឡើងទៅជាន់ទី៣បាត់រហូត។
សន្តិសុខរូបនោះបានបន្តទៀតថា លុះដល់ថ្ងៃទី២៥ខែតុលា វេលាម៉ោង១១ព្រឹក នារីម្នាក់ឈ្មោះស្រីនាង ដែលជាអ្នកបោសសំអាតបន្ទុប់បានទៅគោះទ្វារហៅភ្ញៀវ តែមិនការឆ្លើយតបក៏នាំគ្នាទៅយកសោបន្ទប់ចាក់មើលក៏បានឃើញនារីរងគ្រោះបានដេកស្លាប់បាត់ទៅហើយរួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចចម្រុះបានបង្កើតគណៈកម្មការត្រួតពិនិត្យទៅសាកសពថា តើជាករណីឃាតកម្ម ឬជាករណីផ្សែង?៕
...
ដោយ៖ ស តារា