ករណីឆបោកប្រាក់អភិបាលខេត្តកណ្ដាល៖ ប្រកាសសាលក្រមថ្ងៃ២២វិច្ឆិកា

ចែករំលែក៖

ខេត្តកណ្ដាល៖ ករណីឆបោកប្រាក់លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល តាមវីង ត្រូវបានសាលាដំបូងខេត្តកណ្ដាល លើកយកមកបើកសវនាការជំនុំជម្រះកាលពីព្រឹកថ្ងៃទី២៥ ខែតុលា ។ ប៉ុន្ដែក្រោយការសួរដេញដោល លោក ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកណ្ដាល បានលើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខនេះវិញ ។

ជនជាប់ចោទឈ្មោះ អៀក ភ័ណ្ឌ ហៅអាម៉ាប់ធំ អាយុ៣៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ” ឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅផ្ទះវេរនិងដកប្រាក់វីង តាមបណ្ដោយផ្លូវ២៨៩ ម្តុំផ្សារ៧មករា សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ តាមមាត្រា៣៧៧និងមាត្រា៣៧៩នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ។

គួររំលឹកថា បុរសម្នាក់មានមុខរបរមិនពិតប្រាកដ ហ៊ានទូរស័ព្ទទៅលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ថា មានមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំម្នាក់ ចេញមកពីខេត្តក្រចេះ ឆ្ពោះមករាជធានីភ្នំពេញ ដោយសុំលោកអភិបាលខេត្ត កុំឲ្យទាក់ទងនគរបាលពីព្រោះមិនទុកចិត្ត និងបង្គាប់ឲ្យវេរលុយតាមវីង ។

ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្ដាល សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងខណ្ឌទួលគោកឃាត់ខ្លួននៅចំណុចផ្ទះផ្ទេរ និងដកប្រាក់វីង ខណ្ឌទួលគោក។

សមត្ថកិច្ច បញ្ជាក់ អភិបាលខេត្តកណ្ដាល ក្រោយទទួលបានព័ត៌មានពីជនមិនស្គាល់មុខ ទូរស័ព្ទរាយការណ៍មកលោកថា មានមេខ្លោងជួញដូរគ្រឿងញៀនពីខេត្តក្រចេះធ្វើដំណើរមកភ្នំពេញ និងសុំមិនឲ្យលោកទំនាក់ទំនងទៅសមត្ថកិច្ចនគរបាល ព្រោះមិនទុកចិត្ត។ ភ្លាមៗលោកអភិបាល ក៏បញ្ជាឲ្យកម្លាំងអាវុធហត្ថ ធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតជាបន្ទាន់ថា តើមានករណីនេះកើតឡើងមែន ឬមួយយ៉ាងណា?។ បន្ទាប់ពី ដឹកនាំកម្លាំង លោកមេបញ្ជាការបានទាក់ទងជនសង្ស័យខាងលើ ស្រាប់តែជននេះចេះតែសុំលុយមុនដើម្បីទិញកាតទូរស័ព្ទ និងបញ្ហាផ្សេងៗ។ ដោយសារតែឃើញ សកម្មភាព និងទង្វើរបស់ជនសង្ស័យរូបនេះដូចមិនស្រួល មេបញ្ជាការអាវុធហត្ថខេត្តកណ្ដាល ក៏មានការសង្ស័យ ហើយឲ្យជំនាញទាក់ទងទៅមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីឆែកលេខទូរស័ព្ទ ក៏ដឹងថា ជនសង្ស័យនៅភ្នំពេញ។

ក្រោយដឹងពីរឿងទាំងនេះ ក៏សន្និដ្ឋានថា នេះជាករណីឆបោកតាមទូរស័ព្ទ ពេលនោះកម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តកណ្ដាល តាមការឯកភាពពី ព្រះរាជអាជ្ញាខេត្តកណ្ដាល និងព្រះរាជអាជ្ញារាជធានីភ្នំពេញ ដោយមានកិច្ចសហការ ជាមួយកម្លាំងអាវុធហត្ថ ខណ្ឌទួលគោក និងអាវុធហត្ថលើផ្ទៃ ធ្វើការតាមដានរហូត ចាប់បានជនសង្ស័យតែម្ដង ស្ថិតនៅកន្លែងផ្ទេរប្រាក់វីង ក្រោយពីជនសង្ស័យ បានទៅបើកយកលុយជាង១០០ដុល្លារដែលមន្ត្រីអាវុធហត្ថខេត្តបានផ្ញើជូន៕

chesda1

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print