កីឡាករកម្ពុជាអាយុក្រោម១៨ឆ្នាំ៣នាក់បានចាញ់ការប្រកួតត្រឹមវគ្គជម្រុះជុំទី១

ចែករំលែក៖

ភ្នំពេញ៖ កីឡាករវ័យក្មេងរបស់កម្ពុជា ៣នាក់បានចាញ់ក្នុងការប្រកួតជម្រុះជុំទី១នៃព្រឹត្តិការណ៍ Tep Khunnah Memorial Cup I.T.F Junior 2016 និង Cambodia Country Club ខណៈដែលកីឡាការិនីប្រកួតលើវិញ្ញាសាវាយគូក៏ធ្លាក់ចេញពីការប្រកួតខាងលើនេះដែរកាលពីថ្ងៃ២៤ ខែតុលា ឆ្នាំ ២០១៦ ក្នុងនាមជាម្ចាស់ផ្ទះ ។

កីឡាករទេព ធីម៉ូធី លេងចាញ់កីឡាករ មកពីប្រទេសហ្វីលីពីនឈ្មោះម៉ានូអែល ដែលមានតារាងចំណាត់ថ្នាក់នៅក្នុង ចំណាត់ថ្នាក់ពិភពលោក១៨៩៩ ក្នុងលទ្ធ ផល២សិតទល់០ ក្នុងពិន្ទុ៦ទល់០ និង៦ ទល់០។ កីឡាករឈាង វ៉ានសិទ្ធ ប្រកួត ចាញ់កីឡាករមកពីជប៉ុន រូអូ វឌ្ឍនាបេ ដែលមានតារាងចំណាត់ពិភពលោក ៨២៧ ក្នុងលទ្ធផល២សិតទល់០ ក្នុងពិន្ទុ ៦ទល់៣, ៦ទល់២។ កីឡាករ ឡេង សារិន រាជ ប្រកួតចាញ់កីឡាករមកពីចិន តៃប៉ិ kuyi hsien ដែលមានចំណាត់ថ្នាក់ក្នុងតារាងពិភពលោក២២៩២ ក្នុងពិន្ទុ៦ទល់១ និង៦ទល់២។ រីឯការប្រកួតវាយគូនារីវិញកីឡាការិនី ហូ ស្រីនិច និងកីឡាការិនី ហូ ស្រីពៅ បានប្រកួតចាញ់កីឡាការិនីមកពីប្រទេសជប៉ុន ក្នុងពិន្ទុ៦ទល់០ និង៦ ទល់០ ។

ជាមួយលទ្ធផលដែលមិនល្អប្រសើរ ក្នុងនាមជាម្ចាស់ផ្ទះបែបនេះ លោកទេព រិទ្ធិវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយ កូនបាល់កម្ពុជាបាននិយាយថានេះជាការប្រកួតដ៏តឹងតែងមួយរវាងអ្នកវាយកូនបាល់ជំនាន់ក្រោយដែលមានអាយុចាប់ពី១៤ទៅដល់ក្រោម១៨ឆ្នាំ ។
លោកបញ្ជាក់ថា ព្រឹត្តិការណ៍នេះទោះបីជាកីឡាករកីឡាការិនីកម្ពុជាមិនបានឡើងទៅវគ្គបន្តក៏ដោយឬក៏មិនអាចទទួលបានលទ្ធផលល្អប្រសើរក៏ពិតមែន ប៉ុន្តែវាជា កាតព្វកិច្ចរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាក្នុងការបណ្តុះបណ្តាលសមត្ថភាពពួកគេឆ្ពោះទៅរកភាពខ្លាំងបន្តទៀត ។

លោកអគ្គលេខាធិការរូបនេះបាន បញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះបែបនេះ មានផលចំណេញច្រើនណាស់ ព្រោះយើង មានឱកាសដាក់កីឡាករ-កីឡាការិនីវ័យក្មេងរបស់យើងឲ្យចូលលេងបានច្រើន និងទទួលបាននូវបទពិសោធន៍ថ្មីៗពីបណ្តា ប្រទេសដែលមកចូលរួម ។ លោកបន្ថែមថា ពេលនេះកម្ពុជាបានប្ដេជ្ញាចិត្តធ្វើជាម្ចាស់ ផ្ទះឲ្យបានល្អ ដើម្បីឆ្នាំក្រោយបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះបន្តទៀត ព្រោះឆ្នាំ ក្រោយយើងមាន៥ព្រឹត្តិការណ៍ឯណោះ។ ហេតុដូច្នេះហើយឆ្នាំនេះយើងត្រូវតែធ្វើឲ្យបានល្អបើទោះបីការប្រកួតនេះពុំមានប្រាក់រង្វាន់ក៏ដោយចុះតែជាការប្រកួតប្រជែងដ៏សំខាន់ដើម្បីទទួលបានពិន្ទុសម្រាប់ចំណាត់ថ្នាក់យុវជនរបស់សហព័ន្ធវាយកូនបាល់ អន្តរជាតិ (I.T.F)។

គួរបញ្ជាក់ថា ព្រឹត្តិការនេះកីឡាករ កីឡាការិនីចូលរួមមកពីប្រទេសក្នុងទ្វីប អាស៊ីដូចជាថៃ ហ្វុីលីពីន ម៉ាឡេស៊ី សិង្ហបុរី តៃប៉ិ ចិន ហុងកុង ម៉ាកាវ ជប៉ុន កូរ៉េ អាមេរិក អូស្ដ្រាលី និង ស៊ុយអែត ក្នុងនោះ មានកីឡាករសរុប៤៧នាក់ និងកីឡាការិនី ៣៧នាក់ ៕

%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%80%e1%9e%bd%e1%9e%8f%e1%9e%80%e1%9e%b8%e1%9e%a1%e1%9e%b6%e1%9e%9c%e1%9e%b6%e1%9e%99%e1%9e%80%e1%9e%bc%e1%9e%93%e1%9e%94%e1%9e%b6%e1%9e%9b %e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%80%e1%9e%bd%e1%9e%8f%e1%9e%80%e1%9e%b8%e1%9e%a1%e1%9e%b6%e1%9e%9c%e1%9e%b6%e1%9e%99%e1%9e%80%e1%9e%bc%e1%9e%93%e1%9e%94%e1%9e%b6%e1%9e%9b 14591661_10202418054127920_8703974073998652548_n

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print