ថៃហាមមិនឲ្យស្រែកអបអរសាទរក្នុងពេលប្រកួតជម្រុះ World Cup

ចែករំលែក៖

សមាគមកីឡាបាល់ទាត់របស់ប្រទេសថៃបានឱ្យដឹងថាកាលពីថ្ងៃសុក្រ ទី២១ ខែតុលា ពួកគេហាមប្រាមការស្រែកអបអរសាទរក្នុងពេលប្រកួតជម្រុះ World Cup នៅខែក្រោយពេលជម្រើសជាតិថៃប៉ះប្រទេសអូស្រ្តាលីដោយសារតែថៃកំពុងតែកាន់ទុក្ខនៃការសោយទិវង្គតរបស់ព្រះ មហាក្សត្រ Bhumibol Adulyadej ។

ដោយសារតែមានការកាន់ទុក្ខពេញ ប្រទេស ដំបូងឡើយថៃបានព្យាយាមស្នើសុំផ្លាស់ប្តូរទីកន្លែងនៃការប្រកួតដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ខែវិច្ឆិកាខាងមុខ ប៉ុន្តែអូស្ត្រាលីបានបដិសេធការស្នើសុំនោះ ។

បើយោងតាមសមាគមកីឡាបាល់ទាត់ថៃបានឲ្យដឹងថា “ការស្រែកអបអរសាទ រដោយប្រើការបំពងសំឡេងនិងបដានឹងត្រូវបានហាមឃាត់នៅក្នុងពហុកីឡដ្ឋាននេះ។ អ្នកគាំទ្រនឹងត្រូវហាមមិនឲ្យបង្ហាញថា គាំទ្រលើក្រុមបាល់ទាត់ណាមួយ ឡើយ។ ពួកគេត្រូវតែពាក់ខ្មៅសប្រផេះឬពណ៌ស្រអាប់ផ្សេងទៀត៕

thailand

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print