ទឹម រដ្ឋា ថាបើទោះជាឆ្វាក់នឹងប្រុសអាគាំងក៏មិនរំលេងប្រពៃណីខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបានបែកបាក់បុរសជាជនជាតិប៉ាគីស្ថានបាន២ឆ្នាំ ពេលនេះតារាស្រីរាងខ្ពស់កញ្ញា ទឹម រដ្ឋា បានប្រកាសជាថ្មីទៀតហើយថា នាងនិងបុរសម្នាក់ជាជនជាតិអាមេរិក គឺជាសង្សារនឹងគ្នា។ បើទោះបីនេះគឺជាស្នេហាបន្ទាប់ដែលនាងទើបនឹងរកបានថ្មីក្តីក៏តារាស្រីរូបនេះថានឹងមិនប្រើប្រាស់ជីវិតរស់នៅពោលគឺរួមរស់ជាមួយគ្នាមុនពេលក្រាបក្បាលដល់កន្ទេលតាមគន្លងប្រពៃណីខ្មែរដែរ។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីតារាស្រីរូបនេះចាប់ផ្តើមបង្ហាញមុខមាត់គូស្នេហ៍ថ្មីជាសាធារណៈនិងបានណែនាំឲ្យគេបានស្គាល់ថា លោកគឺម្ចាស់ចិត្តថ្មីរបស់នាងនោះផង ។ ទឹម រដ្ឋា បានអះអាងថា រវាងនាងនិងបុរសជនជាតិអាមេរិក មិនមានអ្វីត្រូវលាក់បាំងហើយ ដោយសារតែនាងក៏បានយល់ថា បុរសបរទេសរូបនេះ កាន់តែស្រឡាញ់ និងផ្ដល់ភាពកក់ក្ដៅឲ្យនាងកាន់តែខ្លាំងបើទោះបីជាពេលនេះនាងនិងបុរសម្នាក់នោះស្ថិតក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នាក្តី ។ នាងថា គូស្នេហ៍ថ្មីនាងឈ្មោះJovany Antonioជាជនជាតិអាមេរិកកាំង និងជាបុគ្គលិកផ្នែកអចលទ្រព្យមួយនៅកម្ពុជា។ នាងបញ្ជាក់ដែរថា វាមិនមែនជារឿងចម្លែកនោះទេ ដែលនាងបាក់បែកសង្សារ ជាជនជាតិប៉ាគីស្ថាន ហើយបានភ្ជាប់ស្នេហ៍ ជាមួយបុរសអាមេរិក ដែលធ្វើឲ្យគេកត់សម្គាល់ថា នាងចាយសម្រស់ភាគច្រើន តែលើបុរសបរទេស ហើយនាងហាក់មិនសូវជាចាប់អារម្មណ៍ចំពោះបុរសខ្មែរនោះ។ មិនសូវចាប់អារម្មណ៍ ចំពោះបុរសខ្មែរ នោះគឺបុរសក្នុងស្រុកមួយចំនួន ដែលនាងបានស្គាល់មិនសូវផ្ដល់តម្លៃឲ្យនាងដែលជាសិល្បការិនី និងដោយសារតែនាងចាប់ផ្ដើមបាត់បង់ទំនុកចិត្ត ។

នាងថា ខ្លួននឹងសាកល្បងជាមួយបុរសអាមេរិករូបនេះមួយលើកទៀត ហើយបើចំណងស្នេហាស្រាប់តែដល់ផ្លូវបំបែកដូចគ្នានឹងសង្សារមុន នោះ នាងនឹងធ្វើការពិចារណាថា ត្រូវបន្តរំលេចស្នេហាជាមួយបុរសបរទេសជាថ្មីម្ដងទៀត ឬត្រូវបញ្ចប់។ នាងក៏បដិសេធមិនប្រើប្រាស់ជីវិតរស់នៅតាមបែបអឺរ៉ុប ពោលគឺមិនរួមរស់ជាមួយគ្នាមុនពេលរៀបការទេ។ នាងថា ប្រសិនបើស្នេហានេះជាស្នេហាដែលនាងអាចទុកចិត្តបាននឹង នឹងសម្រេចចិត្តចូលរោងការជាមួយបុរសនេះក្រោមការទទួលស្គាល់ដឹងលឺ និងឆ្លងកាត់ទំនៀមទម្លាប់ប្រពៃណីខ្មែរ។

នាងបញ្ជាក់ដែរថា ការភ្ជាប់ទំនាក់ទំនងជាមួយបុរសក្រៅស្រុកក៏មិនមែនមានន័យថា នាងសម្លឹងមើលឃើញទ្រព្យសម្បត្តិរបស់បុរសនោះទេ ពោលគឺនាងចង់បានបុរសម្នាក់ដែលយល់ចិត្ត ឲ្យតម្លៃ យោគយល់ចំពោះការងារសិល្បៈ។ នាងថា បុរសថ្មីដែលនាងស្គាល់គឺមិនប្រកាន់រឿងសិល្បៈ និងបើកចិត្តទូលាយឲ្យនាងមានភាពជិតស្និទ្ធិក្នុងសង្គមខាងក្រៅ បូករួមទាំងការបញ្ចេញភាពស៊ិចស៊ី នៅក្នុងកុនផង។

តារាស្រីរូបនេះលើកឡើងដែរថា នាងនឹងព្យាយាមរក្សាចំណងស្នេហ៍នេះឲ្យបានយូងអង្វែង និងមិនចង់មានឈ្មោះថា ជាស្រីដែលមានសង្សារច្រើននោះដែរ អ្វីដែលសំខាន់គឺការបន្តស្វែងយល់ចិត្តគ្នាទៀតថា នឹងរួមរស់ជាមួយគ្នាបានកម្រិតណាទៅថ្ងៃមុខ៕

vuth-4 vuth-2 vuth-3 vuth-1 vuth-5 vuth-7 vuth-8 vuth-6 vuth-9 vuth-10

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print