ភ្នំពេញ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងបានបើកបរក្នុងល្បឿនលឿន ហើយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តហាយឡែនឌ័រពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ករណីគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខផ្សារស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Y-6440 ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េតក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តហ៊ីយ៉ាន់ហា ពណ៌ខៀវ ពាក់ស្លាកលេខតាកែវ3A-0393 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនហើយបានជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលរុញជាង១០ម៉ែត្ររងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការសម្របសម្រួលដោយភាគីខាងរថយន្តបង្កព្រមចេញថ្លៃខូចខាតទៅលើរថយន្តរងគ្រោះ១ពាន់ដូល្លារ ដើម្បីបញ្ចប់រឿងតែភាគីខាងរថយន្តរងគ្រោះមិនព្រមទើបសមត្ថកិច្ចទំនាក់ទំនងហៅនគរបាលជំនាញរាជធានីមកធ្វើការវាសវែងយករថយន្តទាំង២ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករងចាំដោះស្រាយពេលក្រោយ៕
...
ដោយ៖ ជីម ភារ៉ា ដង្កោ