សម្តេចតេជោ ហ៊ុន សែន៖ រសៀលនេះ ខ្ញុំនិងភរិយាមានកិត្តិយសចូលរួមក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុនសែន នឹងអញ្ជើញចូលរួមការប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នេះបើយោងតាមFacebook Pageរបស់សម្តេចតេជោ បញ្ជាក់ជាផ្លូវការថា៖ «នៅម៉ោង៥រសៀលថ្ងៃនេះ ខ្ញុំនិងភរិយាមានកិត្តិយសចូលរួមនៅក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី ២៥ តុលា-៥ វិច្ឆិកា ២០១៦។ សូមជនរួមជាតិ ជាពិសេសយុវជន ចូលរួមគាំទ្រទស្សនាអោយបានច្រើនកុះករទាំងអស់គ្នា។ Facebook ខ្ញុំ និង BTV នឹងផ្សាយបន្តផ្ទាល់ផងដែរ»។

«ដោយសារសង្រ្គាមជាង៤០ឆ្នាំកន្លងមកនេះ កម្ពុជាយើងបានបាត់បង់ឱកាសជាច្រើនក្នុងការជំរុញវិស័យកីឡាជាតិ។ នៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) គឺវិស័យកីឡាត្រូវបានបំបាត់ចោលទាំងស្រុង។ ទើបតែពេលនេះ ក្រោយពីប្រទេសជាតិមានសន្តិភាពពេញលេញ ទើបយើងមានឱកាសកសាងវិស័យកីឡាជាតិអោយរីកលូតលាស់ឡើងវិញ»។

«ខ្ញុំនិងភរិយា សូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងដល់កីឡាករ កីឡាការិនី និងក្មួយៗយុវជន ក្នុងការចូលរួមលើកស្ទួយកីឡាជាតិយើងអោយកាន់តែរីកចម្រើន និងល្បីរន្ទឺរទាំងនៅក្នុងកម្រិតជាតិ និងអន្តរជាតិ ជាពិសេសដើម្បីត្រៀមយកជ័យជំនះនៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (32nd South East Asian Games-SEA Games) នៅឆ្នាំ ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ»។

«ខ្ញុំនិងភរិយា សូមជូនពរកីឡាករ កីឡាការិនីទាំងអស់ទទួលជោគជ័យនៅក្នុងការប្រកួតថ្ងៃនេះ »៕

spm-2 spm-4 spm-5 spm-3 spm-1

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print