រថយន្តព្រួសបើកលឿនជ្រុលបុកចូលក្រោមរថយន្តកុងតឺន័រកំពុងឆ្លងផ្លូវគៀបជាប់ទៅលេងរួច

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រដឹកធ្នឹមស្ពានបើកឆ្លងផ្លូវត្រូវរថយន្តព្រួសបើកមកបុកចូលខាងក្រោមគៀបជាប់រងកាខូចខាតយ៉ាងដំណំ កាលពី វេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខបុរីញ្ញូថោន ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សេនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រម៉ាកហីុយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-1213 បើកបរឆ្លងផ្លូវក្នុងទិសដៅជើងត្បូងបត់ឆ្វេងដឹកធ្នឹមស្ពានប្រវែងជាង២០ម៉ែត្រ ហើយបើកឆ្លងផ្លូវខណៈពេលដែលកំពុងឆ្លងផ្លូវត្រូវរថយន្តព្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2R-9589 បើកបរក្នុងទិសដៅពីកើតទៅលិចមកបុកចូលក្រោមធ្នឹមពេញទំហឹងបណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំតែមិនមានអ្នករងរបួសនោះទេ។

តាមប្រភពព័ត៌មានពីរថយន្តរងគ្រោះបាននិយាយថា ខណៈពេលដែលគាត់ឃើញរថយន្តកុងតឺន័រខាងលើដោយឃើញមួយកំណាត់មុខដែលមានភ្លើងបំភ្លឺតែមិនដឹងរថយន្តកុងតឺន័រតកន្ទុយវែងយ៉ាងហ្មឹង។

ក្រោយពេលកើតហេតុភាគីរថយន្តទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយភាគីរថយន្តកុងតឺន័រដឹកធ្នឹមស្ពានសងថ្លៃខូចខាតយករថយន្តទៅជួសជុលដើម្បីបញ្ចប់រឿងដោយមិនរំខានដល់សមត្ថកិច្ច៕

image2 image1

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print