ភ្នំពេញ៖ ព្រឹកថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៦ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យ និងវាយតម្លៃការសាងសង់ទំនប់ និងអាងស្តុកទឹកភ្លៀងតាវ៉ាន់ ស្ថិតក្នុងតំបន់រដ្ឋបាល នៃទីរួមខេត្តត្បូងឃ្មុំ ។
មកទល់ពេលបច្ចុប្បន្ននេះ ការសាង់សង់ទំនប់ និងអាងស្តុកទឹកតាវ៉ាន់ សម្រេចលទ្ធផល បានដូចខាងក្រោម ៖
– ការសាងសង់តួទំនប់សម្រេចបាន ៦៤% ។
– ការងារសាងសង់បេតុងនៃប្រព័ន្ធដោះទឹកលើស សម្រេចបាន ៨១% ។
– ការងារកាយដី និងថ្ម ដើម្បីបង្កើនជម្រៅបាតអាង សម្រេចបាន ៩៧% ។
– ការងារអាងសោភ័ណ្ឌភាព សម្រេចបាន ៧៦% ។
– ការងារសាងសង់ផ្លូវកំសាន្តជុំវិញអាងស្តុកទឹក សម្រេចបាន ៥៣% ។
– ការងារសាងសង់ជញ្ជាំងទប់ដីប្រវែង ៤០០ម៉ែត្រ សម្រេចបាន ១០០% ។