មន្រ្តីរាជការនៃមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុយោដី ៥រូបប្រកាសចូលកាន់មុខតំណែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង មន្រ្តីរាជការក្នុងចនាសម្ព័ន្ធនៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុយោដី ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធនានាទូទាំងខត្តពោធិ៍សាត់ជាច្រើនកុះករផងដែរ។ ពិធីនេះប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ នៅសាលាខេត្តពោធិ៍សាត់។

មន្ត្រីរាជការទាំង៥រូប នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ និងការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលក្រុងពោធិ៍សាត់ ត្រូវបានតែងតាំង និងសម្រួលសម្រួលភារកិច្ចជូន តាមប្រកាសលេខ ២៦៦១ដនស/អរប/បុ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ របស់ក្រសួងរុៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

មន្រ្តីទាំង៥រូប ដែលត្រូវប្រកាស និងសម្រួលភារកិច្ចជូនរួមមាន៖ ១-លោក ឈ ម៉ៅ ជាអនុប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលក្រុងពោធិ៍សាត់ ជំនួសលោក ហួត សំអាត ដែលទទួលភារកិច្ចថ្មី ២-លោក ហួត សំអាត ជាប្រធានការិយាល័យលំនៅឋាន ៣-លោក ម៉ឹង សុជាតា ជាប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ៤-លោក ចេង ប៊ុនលេខ ជាអនុប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និង ៥-លោកស្រី រុន រ៉ាវី ពីអនុប្រធានការិយាល័យរដ្ឋបាល ទៅជាអនុប្រធានការិយាល័យលំនៅឋាន៕

pursat-2 pursat-3 pursat-4 pursat-6 pursat-1 pursat-5

...

ប៉ឹម  ពិន (28-10-2016)  មានរូប

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print