ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសំរោងទងធ្វើការបង្ក្រាបដោយរឹបអូសថ្នាំញៀន៤៤កញ្ចប់ចាត់ការតាមនីតិវិធី កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទីនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចខាងជើងភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ទោ ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានឲ្យដឹងថា កម្លាំងផ្នែកគ្រឿងញៀនសហកាជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌស្រុក បានឃាត់មុខសញ្ញាជួញដូរ និងរក្សាទុកនូវសាធាតុញៀនម្នាក់ឈ្មោះ ឡេង ប៊ុនថន ហៅធូ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យគ្រឿងញៀនចំនួន១៥កញ្ចប់តូច លុយខ្មែរចំនួន១៨ ២០០រៀល លុយដុល្លារ១ដុល្លារ ទូរស័ព្ទដៃ១គ្រឿងម៉ាកហាយយា និងម៉ូតូ១គ្រឿង ម៉ាកស្មាស់ (ចាស់) ។
លោកអធិការបន្តថា ក្រោយឃាត់ខ្កួនសមត្ថកិច្ចបន្តទៅធ្វេីការឆែកឆេរផ្ទះរបស់ជនសង្ស័យខាងលេី ដោយមានការចូលរួមពី លោកមេឃំុ លោកមេភូមិ និងម្តាយរបស់ជនសង្ស័យរកឃេីញថ្នាំញៀនចំនួន២៩កញ្ចប់តូច និងថង់ច្រកគ្រឿងញៀនឧប្បកណ៍ប្រេីប្រាស់មួយចំនួនទៀត។
លោកបន្តទៀតថា ជនសង្ស័យឈ្មោះឡេង ប៊ុនថន រូបនេះបានឆ្លេីយសារភាពថា ពិតជាគ្រឿងញៀនរបស់ខ្លួនពិតប្រាកដមែន។
ក្រោយមកនៅរសៀលថ្ងៃដដែលកម្លាំងជំនាញប្រឆាំងផ្នែកគ្រឿងញៀនបានកសាងសំណំុរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ដេីម្បីចាត់ការតាមនីតិវិធី ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕
...
ដោយ៖ សរនាស័ក្តិ