ក្រោយពីអាជ្ញាធរខណ្ឌដង្កោបានទប់ទំនប់សណ្ដស្ទឹងព្រែកត្នោតរួចមក​ ពេលនេះស្ថានភាពទឹកបានស្រក់វិញហើយ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានការលិចលង់ផលដំណំស្រូវនិងផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោខណៈនេះទឹកជំនន់បានស្រកធម្មតាវិញហើយ ក្រោយពីអាជ្ញាធរបានទប់ទំនប់សណ្ដស្ទឹងព្រែកត្នោតរួចមក។

នេះបើតាមការឲ្យដឹងថាពីអាជ្ញាធរខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីធ្វើរបាយការណ៍រួមមកក្រោយការលិចលង់ដោយសារជំនន់ទឹកភ្លៀងនោះ ទើបដឹងថាភូមិចំនួន៣៧ សង្កាត់ចំនួន១០ ស្មេីនឹង២០៧០គ្រួសារ និងផលដំណាំដែលបានខូចខាតនោះមានចំនួន១៤០ ហិចតាដែលរងការលិចលង់និងមានផ្លូវចំនួន២កន្លែងទៀតដែលរងការខូចខាតដូចជា៖ ផ្លូវ២១៧ ខូចខាតប្រវែង ២១ម៉ែត្រ និង ផ្លូវទំនប់សណ្ដស្ទឹងប្រវែង៥០ម៉ែត្រក្នុងនោះផងដែរ។ ចំពោះដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋខូចខាតសរុបប្រមាណជា ៩៩១.៥ហិចតាដោយមានចំនួន ៤ សង្កាត់ដែលរងការរងការខូចខាត ប៉ុន្ដែខណៈដែលជំនន់ទឹកភ្លៀងនេះមិនបានបណ្ដាលឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ឬខូចខាតព្រទ្យសម្បត្តិអ្វីនោះឡើយ។ នៅពេលនេះដែរនៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ត្រូវបានអាជ្ញាធកាត់ផ្ដាច់ប្រវែងជាង២០ម៉ែត្រ ដេីម្បីបណ្ដោះទឹកនៅសង្កាត់ស្ពានថ្មឲ្យស្រកអស់និងបិទចរាចរណ៍បណ្ដោះអាសន្ន។

គួរបញ្ចាក់ផងដែរថា កាលពីល្ងាចថ្ងៃទី១៧ តុលា ២០១៦ ផ្លូវលំមួយខ្សែប្រវែង១៥ម៉ែត្រ ត្រូវបានបាក់ដោយសារជំនន់ទឹកភ្លៀង ដែលហូរចេញពីទឹកស្ទឹងព្រែកត្នោត  ហើយទឹកបានឡើងយ៉ាងខ្លាំងធ្វើឲ្យផ្ទះរាប់រយខ្នង និងទីអារាម ព្រមទាំងសាលារៀននៅក្នុងសង្កាត់ចំនួន៧របស់ខណ្ឌដង្កោកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ៕

img_2475 img_3154 img_3156 img_3157

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print