ជប៉ុនឲ្យហ្វុីលីពីនជួលយន្តហោះហ្វឹកហាត់ដោយមិនយកប្រាក់

ចែករំលែក៖

នេះជាលើកទីមួយហើយដែលជប៉ុនឲ្យហ្វុីលីពីនជួលយន្តហោះសម្រាប់ហ្វឹកហាត់យោធា ដោយមិនយកប្រាក់ក្រោយពេល
ជប៉ុនលុបចោលច្បាប់ហាមលក់អាវុធទៅក្រៅប្រទេស។

សារព័ត៌មានក្យូដូនៅថ្ងៃទី២៦ ខែតុលា បានផ្សាយថា រដ្ឋាភិបាលជប៉ុននិងហ្វុីលីពីនបានចុះកិច្ចព្រមព្រៀងឲ្យហ្វុីលីពីនខ្ចីយន្តហោះហ្វឹកហាត់៥គ្រឿងប្រភេទ TC-9០។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺតម្លៃឲ្យជួលយន្តហោះខាងលើស្មើនឹងជួលម៉ូតូមួយគ្រឿងគឺ៧.០០០ដុល្លារសម្រាប់៤គ្រឿងដំបូងនិង២០០ដុល្លារសម្រាប់យន្តហោះទី៥។ ពេលវេលាឲ្យជួលគ្មានកំណត់អាស្រ័យទៅលើហ្វុីលីពីន។

កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានៅក្នុងពេលដែលប្រធានាធិបតីឌុយទែរតេទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុនចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែ តុលា ក្រោយពេលលោកបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន។

យន្តហោះTC-90អាចហោះហើរបានចម្ងាយ១.៩០០គីឡូម៉ែត្រគឺមានការហោះហើរឆ្ងាយលើសពីយន្តហោះហ្វុីលីពីនបច្ចុប្បន្នពីរដង។ ទាំងនោះមានភាពងាយស្រួលយាមល្បាតនៅដែនសមុទ្រ៕

5

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print