បង្ក្រាបការនាំចូលត្រីប្រហុកពីវៀតណាមមានសារធាតុគីមីទម្ងន់ជិត៣តោន

ចែករំលែក៖

ខេត្តតាកែវ៖ ត្រីប្រហុកនាំចូលពីវៀត ណាមមានលាយសារធាតុគីមីជិត៣តោន ត្រូវបានលោក ផាន់ សុភក្ត្រ័ ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តតាកែវដឹកនាំបង្ក្រាបនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦កន្លងមក ដោយមានការចូលរួមពីមន្រ្តីកាំកុងត្រូល និងសមត្ថកិច្ចពាក់ព័ន្ធបង្រ្កាប និងចាប់យក សាច់ត្រីសម្រាប់ធ្វើប្រហុកនាំចូលពីវៀត ណាម ដាក់សារធាតុគីមីចំនួន៣តោន ស្ថិតនៅចំណុចផ្ទះឈ្មួញ ក្នុងឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ប្រតិបត្តិ ការចុះបង្រ្កាបសាច់ត្រីខូចគុណភាពទាំងនេះកើតឡើងបន្ទាប់ពីមានសេចក្តីរាយ ការណ៍ពីប្រជាពលរដ្ឋ ដែលឈ្មួញតែងតែបន្តនាំចូលសាច់ត្រីខូចគុណភាពពីប្រទេសវៀតណាម និងយកសាច់ត្រីខូចគុណភាព ទាំងនោះទៅធ្វើជាប្រហុកសម្រាប់ធ្វើចរាចរចែកចាយលើទីផ្សារនៅក្នុងព្រះរាជាណា ចក្រកម្ពុជា ។

ក្នុងប្រតិបត្តិការបង្ក្រាបកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ផងដែរ ដែលជាឈ្មួញលួចនាំចូលត្រីប្រហុក លាយសារធាតុគីមីចូលមកពីប្រទេសវៀតណាមជាបន្តបន្ទាប់ដោយលួចលាក់ ។ ជន សង្ស័យ និងសាច់ត្រីធ្វើប្រហុកត្រូវបាន យកទៅរក្សាទុក ដើម្បីបំផ្លាញចោល កុំឲ្យធ្វើចរាចរណ៍លើទីផ្សារប៉ះពាល់សុខភាពប្រជាពលរដ្ឋ ៕

20161029_130542 20161029_130614

...

ដោយ៖ ហេង នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print