ព្រះរាជអាជ្ញាររងដឹកនាំនគរបាលបង្ក្រាបកន្លែងភ្នាល់បាល់តាមប្រព័ន្ធអីុនធើណែត៧៨៩

ចែករំលែក៖

ខេត្តកំពង់ចាម៖ កន្លែងភ្នាល់បាល់ទាត់តាមប្រព័ន្ធអីុនធើណែតមួយកន្លែង ដែលមានយីហោ ៧៨៩ ត្រូវបាន លោក រៀល សុភិន ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត និង លោកវរសេនីយឯក ចាន់ ហោ នាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលធ្វើការបង្ក្រាបក្នុងបទល្មើសជាក់ស្តែង។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង២ៈ០០នាទីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទី៩សង្កាត់កំពង់ចាម ក្រុង កំពង់ចាម ខេត្តកំពង់ចាម។
ជាលទ្ឋផលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានម្ចាស់ទីតាំងនិងអ្នកចាត់ចែង៣នាក់និងអ្នកលេង៥នាក់ ទី១ ឈ្មោះហុក ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ ជាម្ចាស់ទីតាំង ទី២ ឈ្មោះ ប៊ុន រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកចាត់ចែង ទី៣ ឈ្មោះ សុខ ចន្ថា ភេទស្រី អាយុ២៥ឆ្នាំ ជាអ្នកចាត់ចែង ទី៤ ឈ្មោះឡុង-វាសនា ភេទប្រុស អាយុ៣៥ឆ្នាំអ្នកលេង ទី៥ ឈ្មោះ អឿន-សំអាត ភេទប្រុស អាយុ២៤ឆ្នាំ អ្នកលេង ទី៦ ឈ្មោះ បាន-ធឿន ភេទប្រុស អាយុ៥៥ឆ្នាំ អ្នកលេង ទី៧ ឈ្មោះអឿន-សាវ៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ អ្នកលេង ទី៨ ឈ្មោះជា-សុវណ្ណរត្ន័ ភេទប្រុស អាយុ៣៧ឆ្នាំ អ្នកលេង។ ក្នុងនោះជំនាញធ្វើរការដកហូតវត្ថុតាងរួមមាន:ម៉ូនីទរ័ចំនួន៩ គ្រឿង ក្បាលកាម៉ារ៉ា១ គ្រឿង ស៊ីភីយូ២ គ្រឿង ម៉ាស៊ីនព្រីន១ គ្រឿង ប្រាក់ដុល្លា១៦០ដុល្លា ប្រាក់ខ្មែរ១៤00000រៀល(ក្នុងកិៈតុ)និងប្រាក់ជាប់ខ្លួន១៣៥0000រៀល ប្រាក់ដុល្លា៥២១ដុល្លា ទូរសព្ទ័៣គ្រឿង ម៉ូតូ៤គ្រឿង និងក្រដាស់បុងចាកបាល់ចំនួន៧សន្លឹក ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបាន យកមកកាន់ការិយាល័យព្រហ្មទណ្ឌស្រាលដេីម្បីចាត់ការតាមនិតិវិធី៕

image image image image image image

...

ដោយ៖វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print