នាយក្រូចបកស្រាយរឿងអ្នកគាំទ្រគណបក្សLDP ជេរប្រមាទ

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែងល្បីឈ្មោះលោក សេង សុបុណ្យ ហៅនាយក្រូច បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្ត និងប្រតិកម្មខ្លាំងៗទៅនឹងពាក្យជេរប្រមាថរបស់ក្រុមអ្នកគាំទ្រគណបក្សសម្ព័ន្ទដើម្បីលទ្ធិប្រជាធិបតេយ្យ(LDP)។ ការជេរប្រមាធដោយពាក្យធ្ងន់ៗមកលើនាយក្រូចគឺក្រោយពេលដែលគណនីយហ្វេសប៊ុកមួយបង្ហោះរូបលោកក្រុមនិងតារាកំប្លែង ជាមួយនឹងព្រះសង្ឃព្រះនាម ហ៊ី ភារម្យដែលធ្លាប់លេចធ្លាយរឿងអាស្រូវកន្លងមក។

ពាក្យជេរប្រមាថកាតទានដោយពាក្យធ្ងន់ៗមកកាន់តារាកំប្លែងនាយក្រូចបានធ្វើឲ្យតារាកំប្លែងរូបនេះនៅមិនសុខបង្ហោះសារជាអក្សរ រូបភាព និងវីដេអូឆ្លើយតបប្រកបដោយភាសាសីលធម៌។ តារាកំប្លែងមកពីខេត្តកំពង់ស្ពឺរូបនេះបញ្ជាក់ថា លោកពិតជាមានអារម្មណ៍សោកស្តាយនៅពេលដែលអ្នកគាំទ្រគណបក្សLDPមួយចំនួនបានប្រើប្រាស់ពាក្យអសុរសជេរមកកាន់លោកដោយមិនដឹងមូលហេតុ។ លោកពន្យល់ថា ការជេរនេះគឺជាការយល់ច្រឡំក្រោយពីគណនីយហ្វេសប៊ុកមួយដាក់ឈ្មោះNeayKrouch CTN និងរូបលោកបានបង្ហោះរូបថតជាមួយព្រះសង្ឃមួយអង្គព្រះនាមហ៊ី ភារម្យ និងសារជាភាសាខ្មែរអបអរសាទរចំពោះការវិលត្រឡប់មកសាងផ្នួសជាថ្មីរបស់ព្រះសង្ឃអង្គនេះ។

ដោយសារតែកម្លងមកព្រះសង្ឃអង្គនេះធ្លាប់ត្រូវបានលេចធ្លាយចេញការចោទប្រកាន់ថា ធ្លាប់មានរឿងអាស្រូវស្នេហាជាមួយនារីម្នាក់ទើបអ្នកគាំទ្រគណបក្សLDPរិះគន់ព្រះសង្ឃអង្គនេះយ៉ាងចាស់ដៃ ប៉ុន្តែព្រះសង្ឃអង្គនេះត្រូវបានគេបំបួសជាថ្មីហើយកម្មវិធីបំបួសនេះត្រូវបានអញ្ជើញក្រុមតារាកំប្លែងនាយក្រូចទៅចូលរួមសម្តែងក្នុងពិធីខាងលើកាលពីថ្មីៗកន្លងទៅ។ លោកបញ្ជាក់ថា គណនីយហ្វេសប៊ុកដែលបង្ហោះរូបនិងសារខាងលើគឺជាគណនីយក្លែងក្លាយប៉ុណ្ណោះ ហើយការថតរូបជាមួយព្រះសង្ឃអង្គនោះគឺជារឿងធម្មតា។ លោកថា ការអញ្ជើញថតរូបជាមួយព្រះសង្ឃ ជាមួយមនុស្សទូទៅ គឺជារឿងធម្មតា ព្រោះតែលោកជាសិល្បករហើយការអញ្ជើញឲ្យសម្តែង និងថតរូបក៏ជារឿងដែលលោកជួបជារៀងរាល់ថ្ងៃ។ តារារូបនេះលើកឡើងដែរថា លោកចូលរួមបម្រើអារម្មណ៍កម្សាន្តសប្បាយរបស់ទស្សនិកជនទោះពេលខ្លះទាំងខ្លួនឯងមានជំងឺ មានបញ្ហាផ្ទាល់ខ្លួនក៏ត្រូវតែប្រឹងសម្តែង ប្រឹងញញឹម ប៉ុន្តែការជេរប្រមាថដោយពាក្យធ្ងន់ធ្ងរធ្វើឲ្យលោកមិនអាចទទួលយកបាន។ លោកបញ្ជាក់ថា មុនពេលជេរប្រមាថទៅកាន់អ្នកណាម្នាក់បុគ្គលនោះគឺធ្វើការត្រិះរិះពិចារណរកហេតុផងឲ្យបានច្បាស់លាស់សិន ។ លោកក៏មិនដឹងដែរថា អ្នកគាំទ្រគណបក្សLDP និងព្រះតេជគុណ ហ៊ី ភារម្យមានបញ្ហាអ្វីនឹងគ្នានោះដែរ គឺលោកបានចូលរួមសម្តែងកំប្លែងបម្រើអារម្មណ៍ការសប្បាយរបស់ទស្សនិកជនតាមការអញ្ជើញតែប៉ុណ្ណោះ។

តារាកំប្លែងរូបនេះស្នើឲ្យបញ្ចប់ការជេរប្រមាថមកលើរូបលោក ព្រោះវាគឺជារឿងឈឺចាប់ដែលលោកពិបាកនឹងទទួលយក ហើយលោកបញ្ជាក់ជាថ្មីថា គណនីយហ្វេសប៊ុកខាងលើមិនមែនជាគណនីយរបស់លោកនោះទេ គឺជាគណនីយក្លែងក្លាយ។ ក្រោយបញ្ចេញវីដេអូ និងរូបភាពបកស្រាយនេះមានមតិលើកទឹកចិត្តជាច្រើនចំពោះនាយក្រូច និងជំរុញឲ្យនាយក្រូចបន្តការងារសិល្បៈ និងបម្រើការកម្សាន្តរបស់មហាជន៕

kloug-7kloug-4kloug-3 kloug-1  kloug-2 kloug-6 kloug-5

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print