ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកណ្តាល ដើម្បីស្វែងយល់ពីសុខទុក្ខ និងបញ្ហាក្នុងការអនុវត្តការងារប្រចាំថ្ងៃ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានស្វែងយល់ពីបញ្ហា ការអនុវត្តន៍ការងាររបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់នៅតាមបណ្តាខេត្តនានា ហើយកាលពីខែកក្កដា ឆ្នាំ២០១៦កន្លងទៅនៅខេត្តបាត់ដំបង សម្តេចតេជោ ហ៊ុន សែន បានប្រកាសយុទ្ធនាការចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធតាមបណ្តាខេត្តដោយផ្ទាល់៕
...