អ្នកដំណើររអ៊ូរទាំពេលឆ្លងកាត់កំណាត់ផ្លូវជាតិលេខ១កំពុងស្ថាបនានៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ចាប់តាំងពីរាជរដ្ឋា ភិបាលបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ១ចាប់ពីព្រំប្រទល់សង្កាត់វាលស្បូវរហូតមកដល់គល់ស្ពានព្រះមុនីវង្ស មកដល់ ពេលនេះមានរយៈពេលជាង២ឆ្នាំហើយបានធ្វើអោយការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋក្នុងការទទួលបានសមិទ្ធិផលថ្មីដែលជាជំនួយឥតសំណង់របស់រដ្ឋាភិបាលជប៉ុនជួយដល់ប្រជាពលរដ្ឋកម្ពុជាមានការយឺតយ៉ាវម្នាក់ៗរអ៊ូរទាំថាផ្លូវជាតិប្រវែង៤គីឡូម៉ែត្រស្ថាបនាយូម្លេះ តែអ្នកដែលនិយាយបែបនេះពួកគាត់មិនបានយល់ពីបច្ចេកទេសនិងផលប៉ះពាល់ជាមួយអ្នករស់នៅអមសង្ខាងផ្លូវនោះទេ ថែមទាំងរអ៊ូរទាំទៀតថា ស្ទះចរាចររាល់ថ្ងៃ ។

ដើម្បីសម្រួលចរាចរនៅ តំ បន់ការដ្ឋានស្ថាបនាផ្លូវជាតិលេខ១នេះអាជ្ញាធររាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងហាមរថយន្តធន់ធំទាំងអស់ចាប់ពីទម្ងន់៥តោនឡើងទៅមិនអោយបើកឆ្លងកាត់ការដ្ឋានស្ថាបនានោះឡើយ ដោយអោយបង្វែរទិសដៅធ្វើចរាចរទៅតាមផ្លូវព្រែកសំរោងវិញ ដោយឡែកអាជ្ញាធរខណ្ឌ ច្បារអំពៅក៍ចាត់វិធានការចំពោះរថយន្តធន់ធំណាដែលល្មើសនិងការណែនាំរបស់សាលារាជធានីភ្នំពេញ។

ទោះបីជាមានការខិតខំ ប្រឹងប្រែងដើម្បីបញ្ចៀសការកកស្ទះចរាចរយ៉ាងណាក៍ដោយបញ្ហាប្រឈមនៅតែកើតមានដដែលធ្វើអោយអ្នកដំណើរ ឆ្លងកាត់កំណាត់ផ្លូវកំពុងស្ថាបនាមានការធុញទ្រាននិងរអ៊ូរទាំ ចំណែកអាជ្ញាធរក៍បានសុំ ការយោគយល់ប្រជាពលរដ្ឋនិងអ្នកដំណើរផងដែរព្រោះការដ្ឋានកំដំណើរការ ឥឡូវនេះផ្លូវមួយចំហៀងត្រូវបានបិទទាំងស្រុងដើម្បីកំអោយរំខានដល់ក្រុមការងារ ។
ពាក់ព័ន្ធនិងការរិះគន់ពីប្រ ជាពលរដ្ឋនៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ លោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ ច្បារអំពៅបានប្រាប់ដូច្នេះ ប៉ុន្មានថ្ងៃនេះអ្នកដំណើរឆ្លងកាត់ការដ្ឋានស្ថាបនាផ្លូវជាតិលេខ១ មានការអ៊ូរទាំពីបញ្ហាកក ស្ទះចរាចរដែលតែងតែកើតមានឡើងស្ទើជារៀងរាល់ថ្ងៃសូមបីតែលោកអភិបាលរាជធានីភ្នំពេញក៍លោកបានគិតគូពីបញ្ហាកកស្ទះចរាចរនេះដែរ តែធ្វើយ៉ាងម៉េចបើការដ្ឋានកំពុងហ្នឹង ហើយឥឡូវនេះផ្លូវមួយចំហៀងត្រូវបានបិទទាំងស្រុងដើម្បីកាយធ្វើគ្រឹះអោយរ៉ឹងមាំស្របទៅតាមស្តង់ដាបច្ចេកទេស ដូច្នេះទើបការធ្វើដំណើរឆ្លងកាត់តំបន់ការដ្ឋានបង្កអោយស្ទះចរាចរ។

ក្នុងនាម អាជ្ញាធរខណ្ឌច្បារអំពៅសូមការយោគយល់ពីប្រជាពលរដ្ឋនិងអ្នកដំណើរឆ្លងកាត់នៅតំបន់ការដ្ឋាននេះផង ។ បើបងប្អូន អាចបើកផ្លូវវៀងទៅតាមស្ពាន់ព្រែកសំរោងក្រុងតាខ្មៅបាន ក៍ល្អដែរដើម្បីកុំអោយកកស្ទះចរាចរនៅផ្លូវជាតិលេខ១ដែលកំពុងស្ថាបនា ។

បើតាមផែនការកំណាត់ផ្លូវជាតិលេខ១ប្រវែង៤គីឡូម៉ែត្រនេះនិងរួចរាល់ជាស្ថាបពរនៅក្នុងខែមីនា ឆ្នាំ២០១៧ ខាងមុខ ដូច្នេះក្នុងចន្លោះ ពេលដែល ក្រុមការងារកំពុង ស្ថាបនាសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ដល់អាជ្ញាធរ ៕

sondos-3 sondos-1 sondos-5 sondos-4 sondos-2

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print