​ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស នៅសង្កាត់ព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖  យុវជនជាជនជាតិវៀតណាមម្នាក់ត្រូវបានម្ចាស់ផ្ទះរងគ្រោះចាប់ឃាត់ខ្លួនប្រគល់ឲ្យកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ព្រែកព្នៅ ខណៈដែលធ្វើសកម្មភាពព្យាយាមគាស់ជញ្ជាំងផ្ទះចូលលួចយកទ្រព្យសម្បត្តិអស់ជាច្រើន បង្កមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង៣៥នាទីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ  ភូមិផ្សារលិច សង្កាត់-ខណ្ឌព្រែកព្នៅ។

យោងតាមសម្តីរបស់ម្ចាស់ផ្ទះរងគ្រោះឈ្មោះស៊ុំ មិត្ត ភេទ ស្រី អាយុ៥២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិផ្សារលិច សង្កាត់-ខណ្ឌព្រែកព្នៅ(ជនរងគ្រោះ)បានឲ្យដឹងថា នៅមុនពេលកើតហេតុគឺគាត់បានចេញទៅដើររកស៊ីនៅតាមខេត្ត តែបានផ្តាំផ្ញើអ្នកក្បែរខាងជួយមើលផ្ទះឲ្យផង លុះដល់វេលាកើតហេតុខាងលើក៏ស្រាប់តែមានអ្នកក្បែរខាងប្រាប់ថា មានចោរគាស់ជញ្ជាំងលួចអីវ៉ាន់នៅក្នុងផ្ទះ ដោយបានដំណឹងថា មានគេចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះ ជនរងគ្រោះបាននាំកូនប្រុសទៅមើល ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពចូលលួចយកយកទ្រព្យសម្បត្តិពិតមែន។ ជនរងគ្រោះបានបញ្ជាក់ថា សម្ភារដែលបាត់បង់មាន៖ ក្បាលចាក់វីដែអូចំនួន៤គ្រឿង ទូរទស្សន៍ ទំហំ១៤ អ៊ីងចំនួន៤គ្រឿង ភ្លាមៗនោះដែរម្ចាស់ផ្ទះរងគ្រោះបានឃាត់ខ្លួនជាក់ស្តែង ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះឌិន យ៉ាំងសើ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាត់វៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ សម្ភារដែលដកហូតបានមាន៖ ទូរទស្សន៍ ចំនួន២គ្រឿង  ដែកអាលុយមីញ៉ូម ចំនួន១១ដើម។ នេះបើយោងតាមចម្លើយជនសង្ស័យបានសារភាពនៅមុខសមត្ថកិច្ចថា ខ្លួនពិតជាបានលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកព្នៅ កំពុងសាកសួរបន្ថែមនិងក៏សាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌ ដើម្បីចាត់ការបន្តបញ្ជូនទៅតុលាកាចាត់ការតាមច្បាប់ផងដែរ៕

img-20161031-wa00801

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print