ផឹកស្រាបៀរអស់២កំប៉ុង ទាញកាំបិតខ្វែងកាប់ប្រពន្ធរងរបួសធ្ងន់ និងបងថ្លៃចំកស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តតាកែវ៖ ព្រោះតែអំណាចនៃស្រាបៀរធ្វើឲ្យកើតមានអំពើហិង្សាបុរសជាប្ដីទាញកាំបិតខ្វែងកាប់ទៅលើប្រពន្ធបណ្តាលឲ្យរងរបួសធ្ងន់ និងបងស្រីថ្លៃចំកស្លាប់ក្នុងថ្លុកឈាម។

ករណីគួរឲ្យរន្ធត់នេះកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ក្រោយបង្កហេតុរួចជនដៃដល់ជាប្ដីឈ្មោះ មឿន កាន់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅជាមួយនិងជនរងគ្រោះ បានរត់គេខ្លួនបាត់។

បើតាមសម្តីប្រជាពលរដ្ឋដែលនៅជិតខាងបាននិយាយថា មុនពេលកើតហេតុជនដៃដល់ជាប្ដីបានផឹកស្រាបៀរអស់២កំប៉ុង។ មួយសន្ទុះមកក៏ឮសូរឈ្លោះប្រកែកពាក្យសម្តីជាមួយនិងប្រពន្ធរបស់ខ្លួនឈ្មោះ ស្ងួន នីវូច អាយុ៤០ឆ្នាំ(របួសធ្ងន់) រហូតរាលដាលដល់បងថ្លៃស្រីឈ្មោះ ស្ងួន សុគន្ធ អាយុ៦០ឆ្នាំ(ជនរងគ្រោះស្លាប់) ជាស្ត្រីមេម៉ាយមានកូន៥នាក់ក្នុងបន្ទុក។

ប្រភពខាងលើបានបន្តថា ក្រោយមកជនដៃដល់(ប្ដី)បានដេញកូនៗរបស់ជនរងគ្រោះចេញក្រៅផ្ទះរួចក៏បិទចាក់សោទ្វារពីខាងក្នុងនិងបានយកកាំបិតខ្វែងកាប់ទៅលើប្រពន្ធខ្លួនឯងបណ្តាលឲ្យរងរបួសជាទម្ងន់ រីឯបងថ្លៃស្រីវិញត្រូវជនសង្ស័យកាប់ចំកញ្ចឹងកបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមតែម្តង។

ក្រោយធ្វើសកម្មភាពដ៏ឃោឃៅនេះរួចមកជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល ចំណែកប្រពន្ធដែលរងរបួសដោយមុខកាំបិទប្តីត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញទាំងយប់ រីឯសាកសពស្ត្រីជាបងថ្លៃត្រូវបានបងប្អូនរៀបចំធ្វើបុណ្យនៅផ្ទះរបស់ជនរងគ្រោះតាមប្រពៃណី៕

takeo-3 takeo-4 takeo-1 takeo-2 takeo-5

...

ដោយ៖ ជីសូរិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print