ភ្នំពេញ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ឃាត់ខ្លួនបន្ទាប់ពីមានបណ្តឹងពីម្តាយក្មេងស្រីម្នាក់ជាអនីតិជនថាបាននាំកូនស្រីគាត់យកទៅរំលោភហើយទាមទារសំណង១ម៉ឺនដុល្លារ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៦ នៅចំណុចផ្ទះលេខ២២៧.៣៦ ផ្លូវព្រះនរោត្ដម ក្រុម៦៤ ភូមិ១០ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។
យុវជនខាងលើមានឈ្មោះ ស្ដើង សិលា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋានមួយកន្លែងនៅមជ្ឈមណ្ឌល កោះពេជ្រ ស្នាក់នៅផ្ទះកើតហេតុ ផ្ទះលេខ ២២៧.៣៦តាមផ្លូវនរោត្ដម ក្រុម៦៤ ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន មានស្រុកកំណើតនៅភូមិត្របែក ប្រហោង ឃុំរលួស ស្រុកស្វាយជ្រុំ ខេត្ត ស្វាយ រៀង។
ចំណែកជនរងគ្រោះមានឈ្មោះ ស.រ.ន ភេទស្រី អាយុ១៣ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
បើតាមប្រភពព័ត៌មានពីជនសង្ស័យខាងលើបានប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ទន្លេបាសាក់ឲ្យដឹងថានៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នារីដែលជាសង្សារបានទូរស័ព្ទមកខ្លួនដោយប្រាប់ថាចង់ដើរលេងរូបគេក៏ប្រាប់ថាចាំ ចប់ម៉ោងធ្វើការសិនបងនឹងចេញទៅយកអូនហើយ។លុះដល់ម៉ោង១១និង៣០នាទីយប់ថ្ងៃខែឆ្នាំដដែលជនសង្ស័យក៏បានជិះម៉ូតូទៅដឹកសង្សារនៅផ្ទះលេខ៥២E2 តាមផ្លូវ១៧៤កែង៥១ ភូមិ១៥ សង្កាត់ ផ្សារថ្មី៣ ខណ្ឌដូនពេញ ហើយបានទៅដើរលេងនិងអង្គុយសាសងគ្នានៅសួនច្បារ ក្បែរវិមានឯករាជ្យរួចហើយក៏បានជិះម៉ូតូដើរលេងទៀត។ រហូតដល់ម៉ោង២រំលង អធ្រាត្រឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៦ រូបគេបានប្រាប់សង្សារថាយប់ហើយបងជូនអូនទៅផ្ទះវិញ តែខាងសង្សារនិយាយថាយប់ជ្រៅហើយអូនមិនហ៊ានចូលផ្ទះទេខ្លាចម្ដាយវ៉ៃ។ ពេលនោះនាងសួរខ្ញុំវិញថាបងមានកន្លែងដេកទេ?ខ្លួនក៏ឆ្លើយប្រាប់ថាមានតែផ្ទះពូទេគាត់ឲ្យបងមួយបន្ទប់ សម្រាប់ស្នាក់នៅ។ ពេលនោះយើងទាំង២នាក់និយាយត្រូវគ្នាហើយក៏បានជិះម៉ូតូ ឌុបគ្នាទៅផ្ទះបន្ទប់របស់ខ្លួនស្នាក់នៅនោះតែម្តងទៅ ។
ជនសង្ស័យក៏បានបន្តទៀតថា ខណៈ ដែលចូលដល់បន្ទប់ដេកហើយនាងជា សង្សារក៏បានសួរថាបងចង់ធ្វើអ្វីជាមួយ អូនអត់ហ្នឹង?ខ្លួនក៏បានឆ្លើយថាចង់តែបងមិនហ៊ានខ្លាចអូនថាបងស្រលាញ់ចង់គិតតែអីនោះអី ស្រាប់តែនាងប្រាប់ថា អូនមិនប្រកាន់ទេឲ្យតែបងមានចិត្តស្មោះជាមួយ អូនទៅបានហើយ។ ពេលនោះទើបរូបខ្លួនហ៊ានធ្វើសកម្មភាពរួមរ័កបានសម្រេចតែម្តងទៅ។ លុះព្រឹកឡើងម្ដាយរបស់នាងបាន មកដល់ផ្ទះខ្លួនហើយបានប្រាប់ថាទៅនិយាយគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ទៅពីព្រោះឯងបាននាំកូនស្រីគាត់មានអាយុ១៣ឆ្នាំ ជាអនីតិជនយកមករំលោភហើយគាត់ទាមទារជំងឺចិត្ត១ម៉ឺនដុល្លារ បើសិនជាអត់មានប្រាក់សុំឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ខណៈដែលសមត្ថកិច្ចកំពុងសួរនាំនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលទន្លេបាសាក់ទើបឃើញម្តាយរបស់ជនសង្ស័យឈ្មោះ អ៊ុក វណ្ណឌី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះក្រោយពីដឹងថាសមត្ថកិច្ចវាយខ្នោះកូនប្រុសរបស់គាត់ធ្វើឲ្យស្រ្តីជាម្តាយយំរហូតដួលសន្លប់ក្រោយមកដឹងខ្លួនវិញលើកដៃអង្វរម្តាយនារីរងគ្រោះសូមកុំប្តឹងកូនគាត់អីគាត់នឹងចូលស្តីដណ្តឹងកូនស្រីម្នាក់នេះតាមប្រពៃណី ។
ទោះយ៉ាងណាជនសង្ស័យខាងលើបានប្រាប់សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ទៀតថា រូបគេនឹងនារីជាសង្សារបានស្គាល់គ្នាតាមរយៈហ្វេសប៊ុករយៈពេល២ខែកន្លងមកហើយនិងបានណាត់គ្នាជួបដើរលេងបាន២ខែដែរ ហើយខ្លួនពិតជាបានរួមរ័កជាមួយមិត្តស្រីទើបតែបានម្ដងនេះទេដោយគ្មានការបង្ខំឬគំរាមកំហែងអ្វីទៅលើមិត្តស្រីឡើយហើយ រូបគេបានសន្យាថានឹងខំរកលុយ ដើម្បីចូលស្ដីដណ្ដឹងនាងរៀបការតាមផ្លូវ ច្បាប់។
ចំណែកនារីរងគ្រោះបានប្រាប់សមត្ថ កិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ថា រូបនាងបានស្គាល់គ្នាតាមរយៈហ្វេសប៊ុកបាន២ខែ ហើយដើរលេងជាមួយគ្នា១បានយប់ហើយក៏មិនមានអ្នកណាបង្ខិតបង្ខំដែររហូតឈានទៅដល់រួមរ័កជាមួយគ្នាបានម្តងទៀតផងដោយរូបនាងស្ម័គ្រចិត្តប្រគល់ខ្លួនប្រាណឲ្យទៅសង្សារម្នាក់នេះព្រោះពួកយើង ស្រលាញ់គ្នាសោះស្ម័គ្រមិនដូចពាក្យម្ដាយរបស់នាងចោទប្រកាន់ទេសូមសមត្ថកិច្ចកុំបំបែកពួកយើងអី ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់នាំមកឃាត់ខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕
ម្តាយខាងប្រុសយំអោបកូន ពេលសមត្ថកិច្ចចុះឃាត់
ស្ត្រីជាម្តាយជនរងគ្រោះពាក់អាវក្រឡាក្ររ៉ូ និងកូនស្រីពាក់ពាវពណ៌ខ្មៅ
ដោយ៖ ស រស្មី