អាមេរិក៖ កូរ៉េខាងជើងបាញ់មីស៊ីលក្នុងរយៈពេលពី២៤ទៅ៧២ម៉ោងខាងមុខ

ចែករំលែក៖

ប្រភ័ពព័ត៌មាន ដែលមិនបញ្ចេញឈ្មោះរបស់អាមេរិកបានឲ្យដឹងថា កូរ៉េខាងជើងបានត្រៀមលក្ខណៈបាញ់សាកល្បងមីស៊ីល ក្នុងរយៈពេល ២៤ទៅ៧២ម៉ោងខាងមុខ ។

សារព័ត៌មាន Fox Business Network កាលពីថ្ងៃទី១ ខែវិច្ឆិកា បានផ្សាយថា មន្ត្រីជាន់ខ្ពស់អាមេរិកពីររូប ដែលមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាង បានឡើងគម្រោងបាញ់សាល្បងមីស៊ីលរយៈចម្ងាយមធ្យមក្នុងរយៈដ៏ខ្លីខាងមុខ ។

សកម្មភាពបែបនោះ បានបំពានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីកម្មវិធីកាំជ្រួចមីស៊ីល និងបរមាណូរបស់កូរេខាងជើង ។

បើទោះបីអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានាបានដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងពាក់ព័ន្ធនឹងកម្មវិធីបរមាណូ ប៉ុន្តែកូរ៉េខាងជើងបានសាកល្បងជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ ។

ការសាកល្បងកាំជ្រួចមីស៊ីលថ្មីបំផុតគឺនៅថ្ងៃទី២០ ខែតុលា ។

តាមមន្ត្រីយោធាកូរ៉េខាងត្បូង និងអាមេរិកបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែតុលា ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យម ប្រភេទ Musudan ប៉ុន្តែការបាញ់នោះបរាជ័យ ។ នេះជាលើកទី៨ ហើយក្នុងរយៈពេល ៧ខែ កន្លងមកដែលកូរ៉េខាងជើងបាញ៉សាកល្បងបរាជ័យ ។

កន្លងមកទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងជើងមានភាពល្អប្រសើរឡើងបន្តិច ក្រោយពេលមានជំនួបពិភាក្សារវាងមន្ត្រីជាន់ខ្ពស់អាមេរិកនិង កូរ៉េខាងជើងនៅប្រទេសម៉ាឡេស៊ី ដោយនៅក្នុងកិច្ចពិភាក្សានោះ កូរ៉ែខាងជើងបានស្នើរឲ្យអាមេរិកចុះសន្ធិសញ្ញាសន្តិភាព ជាថ្នូរក្នុងការបញ្ចប់កម្មវិធីបរមណូរបស់កូរ៉េខាងជើង ៕

kore

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print