សមត្ថកិច្ចរឹបអូសម៉ូតូ៩គ្រឿង ខណៈឆែកឆេរលំនៅឋានរបស់ជនសង្ស័យ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលនៃ អធិការដ្ឋានក្រុងព្រះសីហនុបានចុះឆែកឆេរលំនៅឋានរបស់ជនសង្ស័យ ដោយរឹបអូស ម៉ូតូ៩គ្រឿង រួមនឹងស្លាកលេខមួយចំនួន ទៀតបញ្ជូនទៅតុលាការ កាលពីរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ករណីបញ្ជូន ខ្លួនជនសង្ស័យទៅតុលាការ នេះគឺបន្ទាប់ ពីកម្លាំងជំនាញនៃការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌបានសហការជាមួយ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងព្រះ សីហនុឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ ព័ន្ធនឹងករណីលួចម៉ូតូ កាលពីថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៦ នៅ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ចដែលចុះរឹបអូសម៉ូតូពីក្រុម ជនសង្ស័យបានឲ្យដឹងថា រហូតមកដល់ ពេលនេះកម្លាំងសមត្ថកិច្ចបានរឹបអូសម៉ូតូចំនួន៩គ្រឿងរួមមាន ម៉ូតូម៉ាកហុងដាសេ ១១០ (ប្រើប៊ិច) ពណ៌ខ្មៅ ចំនួន១គ្រឿង ក្នុងនោះសមត្ថកិច្ចបានឆែកឆេរលំនៅឋានរបស់ជនសង្ស័យឈ្មោះ ម៉េង យានិកា មានម៉ូតូ៨គ្រឿង ( ម៉ាកឆាលី២គ្រឿង , ស្គូពី ២គ្រឿង, អ៊ែរប្លេដ១គ្រឿង, ស្មាស់រេវ៉ូ ១គ្រឿង, ម៉ូតូសូនិច១គ្រឿង និងស៊ីរូស ១គ្រឿង )។ ជាមួយគ្នានេះដែរ សមត្ថកិច្ចបានរឹបអូសស្លាកលេខម៉ូតូចំនួន៧បន្ទះសៀវភៅបញ្ជីឈ្មោះអ្នកបញ្ចាំ៦ក្បាល បណ្ណ សម្គាល់យានយន្ត២សន្លឹកអត្តសញ្ញាណ ប័ណ្ណប្រជាពលរដ្ឋ៧សន្លឹក ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៦ សមត្ថកិច្ចមូលដ្ឋានបាន ឃាត់ខ្លួន ជនសង្ស័យ៤នាក់រួមមានទី១ ឈ្មោះ ស្វាយ ធូ អាយុ២២ឆ្នាំ ស្នាក់នៅ អគារបុគ្គលិកកាំសាប ក្រុង- ខេត្តព្រះ សីហនុ ទី២-ឈ្មោះ សៀង សៀន អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិ៣ សង្កាត់៣ ក្រុង- ខេត្តព្រះសីហនុ ទី៣ ឈ្មោះ ម៉េង យានិកា អាយុ៣៥ឆ្នាំ ស្នាក់ នៅក្រុម២៥ ភូមិ- សង្កាត់៣ ក្រុង- ខេត្ត ព្រះសីហនុ និងទី៤ ឈ្មោះ ជុំ ដានី អាយុ ២០ឆ្នាំ មានទីលំនៅភូមិ-សង្កាត់៣ ក្រុង- ខេត្តព្រះសីហនុ ។

ប្រភពដដែលបានបញ្ជាក់ថា ជនសង្ស័យទំាង៤នាក់បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម មិនស្គាល់ស្លាក លេខ ពណ៌ខ្មៅ ពីជនរងគ្រោះ ឈ្មោះ យ៉ែម សុផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ ជាបុគ្គលិកសណ្ឋាគារលើភ្នំ ស្នាក់នៅផ្ទះ ជួល ក្នុងក្រុម៨ ភូមិ២ សង្កាត់លេខ៤ ក្រុង- ខេត្តព្រះសីហនុ។ ជនរងគ្រោះបានបាត់ម៉ូតូកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ មកម៉្លេះ បន្ទាប់មកក៏បានដាក់ពាក្យបណ្តឹង មកកាន់សមត្ថកិច្ច ដើម្បីឲ្យជួយធ្វើអន្តរា គមន៍ តាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ពេលបានទទួល ពាក្យបណ្តឹងហើយសមត្ថ កិច្ចបានស្រាវជ្រាវរកឃើញម៉ូតូជនរងគ្រោះនៅក្នុងហាងបញ្ចាំមួយកន្លែង ក្នុងក្រុងព្រះសីហនុ ក៏កំណត់មុខសញ្ញា បានហើយសមត្ថកិច្ចក៏តាមចាប់ខ្លួនជនសង្ស័យទាំងអស់៤នាក់ នោះតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលា ដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាម នីតិវិធី ៕

sihanu-2 sihanu-1 sihanu-3

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print