ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចគយប្រចាំការនៅច្រកទ្វារអន្តរជាតិពោធិ៍ចិនតុងចាប់់បានកុយរមាសជាង៣០គីឡូក្រាម ដែលបានលាក់ទុកក្នុងវ៉ាលីសរបស់អ្នកដំណើរម្នាក់ ឈ្មោះ Lian Jianying ភេទស្រី ជនជាតិចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរ MI606 នារសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។
មន្រ្តីគយបានបញ្ជាក់ថា កុយរមាស នោះមានចំនួន១៨ដុំ ស្មើទម្ងន់ ៣៥,៣៦ គីឡូក្រាមត្រូវបាននាំពីទ្វីបអាហ្រ្វិក ឆ្លង កាត់ប្រទេសសិង្ហបុរី មកកាន់កម្ពុជា ។
មន្រ្តីគយបាននិយាយថា វត្ថុតាង និង ជនសង្ស័យត្រូវបានប្រគល់ជូនរដ្ឋបាលព្រៃឈើ និងជាតំណាងអង្គការ សត្វ ព្រៃ (WILDLIFE) ដើម្បីគ្រប់គ្រងថែរក្សា និងអនុវត្តតាមនីតិវិធីបន្តទៀត ៕
...
ដោយ៖ ហេង នរិន្ទ្រ