ខេត្តកណ្តាល៖ ស្ត្រីវ័យចំណាស់៩នាក់ជាអ្នកផ្តល់ទីតាំង និងលេងល្បែងស៊ីសងខុសច្បាប់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួនរួមជាមួយវត្ថុតាងពាក់ព័ន្ធកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលនៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់ ។
ស្ត្រីទាំង៩នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្រ្កាបចាប់ខ្លួន២គោលដៅផ្សេងគ្នា គោលដៅទី-ចាប់បាន៦នាក់ កាលពីវេលាម៉ោង១ និង១០នាទីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ គោលដៅទី២-ចាប់បាន៣នាក់ កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទីខែឆ្នាំដដែល ស្ថិតក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ។
លោកអធិការបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងពាក់ព័ន្ធជាច្រើន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស្អាងជ័យ