ឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច តែចុងក្រោយនៅតែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ទើបតែចុះពីឡានដើរប្រុងមកហូបគុយទាវស្រាប់តែត្រូវជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច តែរត់មិនរួច ត្រូវនាងស្រែកចោរៗទើបព័ទ្ធចាប់បាន កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមផ្លូវលេខ៤៥៦ កែង១៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន  រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សុក ខា ហៅពៅ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះមានឈ្មោះ ប៊ុន ជឿ អាយុ២០ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

បើតាមប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេទើបតែចេញមកពីផ្ទះហើយបានបើកឡានមកហូបគុយទាវនៅម្ដុំផ្សារទួលទំពូង ខណៈមកដល់ក៏បានចុះពីលើឡានដើរសំដៅទៅហាងគុយទាវ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកគុប ពណ៌ស្លែងពាក់ស្លាកលេខភ្នំពេញ1A-2848 បានមកធ្វើសកម្មភាពឆក់ទូរស័ព្ទពីរូបគេ ហើយបានជិះម៉ូតូរត់គេចខ្លួនតែរត់មិនរួចត្រូវនាងស្រែកឲ្យថាចោរៗទើបប្រជាពលរដ្ឋនៅក្បែរនោះដេញចាប់បានភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទួលទំពូង១។ បច្ចុប្បន្នជនសង្ស័យរួមនិងម៉ូតូត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលទំពួង១ ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមច្បាប់៕

image2 image1 image3

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print