ឈិន សុធារី ទទួលស្គាល់ថាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ អតីតពិធីការិនីអ្នកនាងឈិន សុធារី បានបាត់មុខពីវិស័យសិល្បៈជាយូរឆ្នាំមកហើយ ពិសេសក្រោយពីនាងបានរៀបការជាមួយអតីតតារាសម្តែង សុវណ្ណ មករា។ នាងត្រូវបានគេទម្លាយថា មានបញ្ហាគ្រួសារដ៏ស្មុកស្មាញជាច្រើនរហូតមានជំងឺវិបត្តិផ្លូវចិត្តដ៏ធ្ងន់ធ្ងរទៀតផង។

គេចាំបានថា ក្រោយពីសម្រាលបានកូនប្រុសភ្លោះដោយការវះកាត់ជាងមួយខែប៉ុណ្ណោះ តារាចម្រៀង ឈិន សុធារីបានទម្លាយអំពីទុក្ខលំបាកក្នុងខ្លួនមួយចំនួនជាការបន្ធូអារម្មណ៍តានតឹងក្នុងចិត្តរហូតពេលខ្លះនាងផ្ញើសារលែងចង់មានជីវិតរស់នៅលើលោកនេះផងដែរ។

នាងតែងតែបង្ហោះសារត្អូញត្អែរជារឿយៗពីរឿងទុក្ខលំបាកក្នុងជីវិត ដែលសាររ៉ាយរ៉ាប់នោះទៀតសោតហាក់ចង់សំដៅដល់នរណាម្នាក់ដែលជាមនុស្សជិតស្និទ្ធនឹងនាង ។ អ្វីដែលនៅពីក្រោយការត្អូញត្អែរពីផលលំបាកក្នុងជីវិត ត្រូវបានគេដាក់ការសង្ស័យថា គឺគ្មានអ្នកណាធ្វើឱ្យនាងពិបាកចិត្តក្រៅពីស្វាមីរបស់នាង គឺលោក សុវណ្ណ មករា នោះឡើយ។

តារាចច្រៀងរូបនេះទទួលស្គាល់ថា នាងពិតជាបានជួបនឹងវិបត្តិផ្លូវចិត្តមួយធ្ងន់ធ្ងរដែលទាមទារការថែទាំនិងលើកទឹកចិត្ត។ នាងបញ្ជាក់ថា កន្លងមកការផ្ញើសារដែលលែងចង់រស់រានមានជីវិតនោះព្រោះតែមានបញ្ហាជាច្រើនក្នុងជីវិតដែលត្រូវដោះស្រាយ ប៉ុន្តែនាងព្យាយាមនិយាយការពារការដាក់បន្ទុកទាំងស្រុងទៅលើស្វាមីលោក សុវណ្ណ មករា ។ នាងមិនបានទម្លាយបញ្ហាគ្រួសារជាសាធារណៈឡើយ ប៉ុន្តែអ្វីដែលនាងចង់បានគឺកម្លាំងចិត្ត ហើយនាងពិតជាទទួលបានការលើកទឹកចិត្តច្រើនពីមិត្តរួមអាជីព។ នាងបន្តថា អ្វីដែលជាកម្លាំងចិត្តធំបំផុតសម្រាប់នាងតស៊ូក្នុងជីវិតទៅមុខទៀតគឺកូនភ្លោះរបស់នាងដែលមានវ័យមិនទាន់បានមួយខួបផង។ នាងបញ្ជាក់ដែរថា ការងារសិល្បៈនៅពេលនេះគឺនាងមិនទាន់សម្រេចចិត្តទទួលវិញនៅឡើយគឺត្រូវរងចាំឲ្យនាងរឹងដៃរឹងជើងបន្តិចសិន ។ នាងថា មានផលិតករកម្មវិធីសិល្បៈកម្សាន្តមួយចំនួននៅតែស្វាគមន៍វត្តមាននាងជានិច្ច ប៉ុន្តែនាងមិនចង់ទៅចោលកូនប្រុសដែលនៅតូចនៅឡើយទេ។ នាងបន្តថា វិបត្តិផ្លូវចិត្តរបស់នាងពេលនេះមិនធ្ងន់ធ្ងរពេកនោះទេគឺនាងមានកូន និងអ្នកជួយលើកទឹកចិត្តជាច្រើនហើយនាងរំពឹងថា ស្ថានភាពគ្រួសារនឹងប្រសើរជាងនេះហើយការងារសិល្បៈក៏នឹងអាចជួយសម្រាលការតានតឹងផ្នែកអារម្មណ៍បានមួយចំណែកផងដែរ។

គួរបញ្ជាក់ដែរថា ក្រោយរងរបួសផ្លូវចិត្តរឿងស្នេហារៀងៗខ្លួន អតីតតារាសម្តែង សុវណ្ណ មករា និងតារាចម្រៀង ឈិន សុធារីបានសម្រេចចិត្តចូលរោងការកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥។ មានការលើកឡើងថា មូលហេតុដែលធ្វើឲ្យនាង និងស្វាមី ប្រញាប់ប្រញាលចូលរោងការ ទាំងតក់ក្រហល់បែបនេះ ដោយសារតែភាគីខាងស្រី ត្រូវគេសង្ស័យថា មានផ្ទៃពោះមុនរៀបការ ។ នៅថ្ងៃទី២៧ខែកុម្ភៈ ឈិន ចាន់ធារីបានសម្រាលបានកូនប្រុសភ្លោះផងដែរ៕

sotheary-4 sotheary-5 sotheary-3 sotheary-6 sotheary-2 sotheary-10 sotheary-9 sotheary-8 sotheary-1

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print