កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានកោះប្រជុំជាបន្ទាន់ដើម្បីបញ្ចេញយុទ្ធសាស្ត្រ ប្រយុទ្ធប្រឆាំងនឹងវីរុសហ្ស៊ីកា ក្រោយពេលមានទារក៤នាក់បានឆ្លងវីរុសខាងលើ។
វេជ្ជបណ្ឌិត Nguyen Tri Dung ប្រធានមន្ទីរសុខាភិបាលទីក្រុងហូជីមិញបានឲ្យដឹងថា មកទល់ពេលនេះនៅវៀតណាមមានការឆ្លើងវីរុសហ្ស៊ីកា២៨ករណីនៅខេត្តក្រុងចំនួន៧នៅទូទាំងប្រទេស។
គិតដល់ថ្ងៃទី៣ ខែវិច្ឆិកា នៅទីក្រុងហូជី មិញទាំងមូលមាន២១ករណីឆ្លងនិង៩ករណី ស្ថិតនៅក្នុងមន្ទិលសង្ស័យតាមដាន។ ការឆ្លងនោះស្ថិតនៅខណ្ឌចំនួន១១ក្នុងចំណោម ខណ្ឌ២៤។ វេជ្ជបណ្ឌិត Nguyen Tri Dung បញ្ជាក់ទៀតថា អាចនឹងមានការឆ្លងថ្មី ទៀតប្រសិនបើមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលា។
តាមប្រសាសន៍លោក Pham Trong Lan ប្រធាន Pasteur ទីក្រុងហូជីមិញបាន ឲ្យដឹងថា ក្នុងរយៈពេល៥សប្តាហ៍ចុងក្រោយ នេះមានករណីឆ្លងវីរុសហ្ស៊ីកា៥នាក់ក្នុង មួយសប្តាហ៍។ ក្នុងនោះស្ត្រីមានផ្ទៃពោះ៤នាក់បានឆ្លងក្នុងចំណោម៤នាក់មានម្នាក់ទើបតែមានផ្ទៃពោះ៣ខែប៉ុណ្ណោះ។
ដូច្នេះបុគ្គលដែលត្រូវការយកចិត្តទុកដាក់ជាងគេនោះគឺស្ត្រីមានផ្ទៃពោះ និង ស្ត្រីដែលបម្រុងមានផ្ទៃពោះដើម្បីបញ្ចៀសហេតុការណ៍អាក្រក់ខាងលើកើតឡើង។ វេជ្ជបណ្ឌិត Nguyen Tri Dung បានឲ្យដឹង ថា ចំពោះស្ថានភាពទាំងនោះទីក្រុងហូជី មិញបានឡើងផែនការតាមដានមើលថែស្ត្រីមានផ្ទៃពោះដែលមានឆ្លងវីរុស្សហ្ស៊ីការ មានមានការចូលរួមពីមន្ទីពេទ្យ៣នៅក្នុងក្រុងហូជីមិញ។
ក្រៅពីនេះមន្ទីរពេទ្យ៣០ផ្សេងទៀតនៅក្នុងតំបន់ក៏បានធ្វើសកម្មភាពតានដានបង្ការការឆ្លងវីរុសហ្ស៊ីកានេះដែរ។ មកទល់ពេលនេះមានករណីសង្ស័យ៩២១ករណីត្រូវបានត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់៕
ប្រែសម្រួល៖ ម៉េវ សាធី