neart

តុលាការបើកសវនាការសំណុំរឿងបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ

nkd-36x6_outline

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា បានបន្តសវនាការសំណុំរឿងបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ ដែលមានលោកឧកញ៉ា ថោង សារ៉ាត់ ជាមេខ្លោង ។

ប៉ុន្តែលទ្ធផលនៃសំណុំរឿងនេះ ពុំទាន់ដឹងនៅឡើយទេ ដោយតុលាការបានលើកពេលសវនាការទៅថ្ងៃទី១៨ ខែវិច្ឆិកា បន្តទៀត ។

នាពេលសវនាការ ក្រឡាបញ្ជីសវនាការបានអានចម្លើយជនជាប់ចោទឈ្មោះ លី សៅ ដែលបានស្លាប់នៅមន្ទីរពេទ្យរុស្ស៊ី តាំងពីដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ អយ្យការ និងចៅក្រមស៊ើបសួរ ។ លី សៅ បញ្ជាក់ដដែលថា ជនជាប់ចោទ សៀង វាសនា ពិតជាឃាតកបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ ប្រាកដមែន ។

ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កក្រើករាជធានីភ្នំពេញ នេះកើតឡើងកាលវេលាម៉ោង ៧ និង ១៨នាទី យប់ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលលោកឧកញ៉ា អ៊ឹង ម៉េងជឺ ចុះពីរថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើ នៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។

តុលាការបានចោទប្រកាន់លោក ថោង សារ៉ាត់ ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ។ ចំណែកក្រុមអង្គរក្សបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និង បទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ។

យោងតាមមាត្រា២០០ និង ២៩ នៃក្រមព្រហ្មទណ្ឌ ឃើញថា ក្រុមជនត្រូវចោទទាំងអស់អាច ប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ធ ភាពដូច ការចោទប្រកាន់មែន ៕

neart

ដោយ៖ ចេស្តា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print