ឃាត់ខ្លួនថៅកែស្រីនិងនារីកោសជប់ម៉ាស្សា បង្កប់សេវាផ្លូវភេទ

ចែករំលែក៖

ភ្នំពេញ៖ ជាលើកទី២ហើយដែល សមត្ថកិច្ចនគរបាលនៃការិយាល័យប្រឆាំង ការជួញដូរមនុស្សនិងការពារអនីតិជននៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឆ្មក់ចូលទៅបង្ក្រាបនិងឃាត់ខ្លួនស្ត្រីជាម្ចាស់ផ្ទះម្នាក់និងនារីចំនួន៣នាក់ទៀតយកទៅកាន់ការិយាល័យរបស់ខ្លួនដោយជាប់ពាក់ ព័ន្ធនឹងករណីបើកទីតាំងកោសជប់ និងម៉ាស្សាហើយលួចបង្កប់សេវាផ្លូវភេទ។

កម្លាំងនគរបាលបានចុះទៅដល់ទីតាំងខាងលើនៅវេលាម៉ោង៥ និង២០នាទីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលេខ៤១៩ យីហោ៩៩កោសជប់ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិឃ្លាំងសាំង សង្កាត់-ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិ ការចុះបង្ក្រាបទីតាំងខាងលើនេះក៏មានការ សម្របសម្រួលពីលោកហោ លីណា ព្រះ រាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរដែលក្នុងនោះលោក ផាត ផល្លានាយរងការិយាល័យជាអ្នកដឹកនាំកម្លាំងចុះអនុវត្ត។

ក្នុងប្រតិបត្តិការខាងលើរបស់សមត្ថកិច្ច បានឃាត់ខ្លួនស្ត្រីជាម្ចាស់ផ្ទះម្នាក់ឈ្មោះ អេ សុផៃ អាយុ៤១ឆ្នាំ និងនារីបម្រើការ៣នាក់ទៀតទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីសួរនាំនិងចាត់ការបន្តតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ឲ្យដឹងថា ទីតាំងចំនួន២ ហើយដែលស្ថិតនៅតាមបណ្តោយជាតិ លេខ៥នៃសង្កាត់ឫស្សីកែវដែលសមត្ថកិច្ច ជំនាញបានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាប ។ បើតាមមតិរបស់ប្រជាពលរដ្ឋមួយចំនួន បានឲ្យដឹងថា ទីតាំងកោសជប់ម៉ាស្សា ហើយលួចបង្កប់សេវាផ្លូវភេទនេះមានមិនតិចកន្លែងទេនៅក្នុងរាជធានីភ្នំពេញ ហើយ កន្លែងខ្លះហេតុដូចម្តេចសមត្ថកិច្ចមិនទៅ បង្ក្រាប? អ្នកខ្លះទៀតបានលើកឡើងថា ការបង្ក្រាបរបស់សមត្ថកិច្ចជំនាញដែលធ្វើ ចោះៗដូចរន្ធកណ្តុរខាងលើនេះព្រោះកន្លែង ខ្លះម្ចាស់ទីតាំងរកសីុទាំងនោះគាត់យល់ដឹងចេះសែនព្រេនទើបអត់បង្ក្រាប៕

c4 c3 c1 c2

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print