chan-1

បើកសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់និងវិនិយោគ៣ឆ្នាំរំកិលរបស់ខណ្ឌឫស្សីកែវសម្រាប់អនុវត្តបន្តនៅឆ្នាំ២០១៧

nkd-36x6_outline

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំសាលារាជធានីភ្នំពេញតែងតែបានរៀបចំធ្វើសិក្ខាសា លាសមាហរណកម្មផែនការសង្កាត់នៅថ្នាក់ ខណ្ឌក្នុងរាជធានីភ្នំពេញនិងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ខណ្ឌនីមួយៗដើម្បីឲ្យការ រៀបចំនេះអាចអនុវត្តបានទាន់ពេលវេលា កំណត់។

នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងសាលប្រជុំសាលាខណ្ឌឫស្សីកែវ បានរៀបចំពិធីបើកសិក្ខាសាលាសមាហ រណកម្មផែនការសង្កាត់នៅថ្នាក់ខណ្ឌរបស់ ខ្លួននិងវិនិយោគ៣ឆ្នាំរំកិល២០១៦សម្រាប់ អនុវត្តបន្តនៅឆ្នាំ២០១៧ដែលជិតមកដល់ នៅពេលខាងមុខនេះ។

ពិធីខាងលើមានការចូលរួមពីលោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ លោក លីន ញក់ អភិបាលរងខណ្ឌ លោក ទិត្យ សារ៉ាត់ អនុប្រធានមន្ទីរផែនការរាជ ធានីភ្នំពេញ លោករស់ សុថា ប្រធានទីប្រឹក្សា ជាតិប្រចាំរាជធានីភ្នំពេញ លោកយុទ្ធ ឡង ឌី នាយកទីចាត់ការផែនការនិងវិនិយោគ រាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញា ធរ សង្កាត់ និងជំនាញពាក់ព័ន្ធនៅខណ្ឌ ឫស្សីកែវជាច្រើនរូប។

លោក អៀង អូននី បានថ្លែងឲ្យដឹងថា សិក្ខាសាលាសមាហរណនៃកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ខណ្ឌនៅឆ្នាំ២០១៧និង ឆ្នាំ២០១៩និងផែនការសង្កាត់នៅថ្នាក់ខណ្ឌសម្រាប់អនុវត្តនៅឆ្នាំ២០១៧នឹងត្រូវធ្វើនៅ ពេលនេះ។ ទន្ទឹមនឹងនេះតំណាងឲ្យអង្គ ការដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាផ្នែកឯក ជន និងសប្បុរសជនទាំងអស់ដែលបាន ចំណាយពេលវេលាដ៏មានតម្លៃមកចូលរួម ក្នុងសិក្ខាសាលាសមាហរណកម្មផែនការ នៅព្រឹកនេះក៏ជាចំណែកមួយក្នុងការអនុ វត្តផែនការទាំងនេះដែរ។

ឆ្លៀងក្នុងឱកាសនោះសាលាខណ្ឌឫស្សី កែវក៏ដូចជាមន្ទីរផែនការរាជធានីភ្នំពេញ ទីចាត់ការផែនការនិងវិនិយោគ ទីប្រឹក្សា គ្រប់គ្រងកម្មវិធីជាតិប្រចាំរាជធានីភ្នំពេញ បានសហការគ្នាដើម្បីរៀបចំកម្មវិធីនេះឡើង ។

ការរៀបចំសិក្ខសាលាសមាហរណកម្ម វិនិយោគ៣ឆ្នាំរំកិល២០១៧-២០១៩ និង ផែនការសង្កាត់នៅថ្នាក់ខណ្ឌសម្រាប់អនុ វត្តនៅឆ្នាំ២០១៧នេះមានគោលបំណង ដើម្បី១.ផ្សព្វផ្សាយគម្រោងវិនិយោគ៣ឆ្នាំ រំកិល (២០១៧-២០១៩) របស់ខណ្ឌ ២. ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពរបស់ សង្កាត់សម្រាប់អនុវត្តឆ្នាំ២០១៧ ៣.ស្នើ សុំការគាំទ្រគម្រោងពីមន្ទីរជំនាញ អង្គភាព អង្គការដៃគូអភិវឌ្ឍន៍នានាផ្នែកឯកជននិង សប្បុរសជនដើម្បីគាំទ្រគម្រោងខណ្ឌ និង សង្កាត់ដែលនឹងបង្ហាញជូនឲ្យឃើញនៅ ពេលនេះ៕

chan-1 chan-3 chan-2

ដោយ៖ អរុណរះ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print