ចាប់ខ្លួនបុរសម្នាក់សុីដាច់ប្រាក់ជិត៥០មុឺនដុល្លារពាក់ព័ន្ធការរៀបដីលក់

ចែករំលែក៖

ភ្នំពេញ៖ បុរម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃចាប់វាយខ្នោះបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីកាលពីវេលាម៉ោង១១ ថ្ងៃទី ០៥ វិច្ឆិកា ឆ្នាំ ២០១៦ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តមានទឹកប្រាក់ប្រមាណជា ៤៨៧ ៣០០ ដុល្លារអាមេរិច ។
សមត្ថកិច្ចដែលប្រតិបត្តិការក្នុងសំណុំរឿងនេះបានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ឌុក ផល រស់នៅក្នុងសង្កាត់ ពន់សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានមុខរបរជាអ្នកគក់ជេរដីធ្លីនៅក្នុងមូលដ្ឋាន ។
ប្រភពបានអោយដឹងទៀតថា កាលពីពេលថ្មីៗនេះ ឈ្មោះ ឌុក ផល បានទទួលការពឹងពាក់ពីមិត្តភ័ក្រអោយជួយរៀបចំដីទំហំ៧ហិចតា ស្ថិតនៅក្នុងសង្កាត់ពន់សាំង ខណ្ឌព្រែកព្នៅក្នុងតំលៃទឹកប្រាក់ចំនួន៤៨៧ ៣០០ដុល្លារ ដោយមានការទទួល ប្រគល់ប្រាក់ត្រឹមត្រូវ ។
លុះដល់ពេលប្រគល់ដីអោយគេបានដីតែ៣ហិចតាប៉ុណ្ណោះនៅលើទឹកប្រាក់ជិត៥០មុឺនដុល្លារនោះ ទើបម្ចាស់ប្រាក់ប្ដឹងមកសមត្ថកិច្ចនិងតុលាការតែម្ដងដោយសារតែឈ្មោះ ឌុកផល មិនអាចទិញដីអោយបានគ្រប់ទំហំដែលព្រមព្រៀងគ្នាហើយសុីដាច់ប្រាក់ទាំងអស់ ។
រហូតមកដល់ល្ងាចថ្ងៃទី ០៥ វិច្ឆិកាឆ្នាំ ២០១៦ លោកស្រី សុឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់ការសួរយកចំលើយឈ្មោះ ឌុក ផលហើយ តែមិនទាន់សម្រេចយ៉ាងណាទេ ដោយទុកជនសង្ស័យអោយសមត្ថកិច្ចការពារសុវត្ថិភាពរងចាំការសម្រេចនៅថ្ងៃទី ០៦ វិច្ឆិកា ៕

image image

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print