នៅពេលដែលប៉ូលិសរារាំងក្រុមអ្នកញៀនគ្រឿងញៀននៅមជ្ឈមណ្ឌលកែប្រែដុងណាយ ពួកគេបានប្រើប្រាស់ដុំថ្មគប់ទៅលើប៉ូលិសដើម្បីរត់គេចខ្លួនចេញទៅក្រៅ។
មន្ត្រីប៉ូលិសទីក្រុងដុងណាយបានឲ្យ ដឹងថា នៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី៧ ខែវិច្ឆិកា កម្លាំងប៉ូលិសចាប់ខ្លួនបញ្ចូនត្រឡប់ មកវិញនូវអ្នកញៀនគ្រឿងញៀនដែលរត់គេចខ្លួនបាន៦៣នាក់ក្នុងចំណោម១៣៣នាក់ត្រឡប់ទៅទីតាំងដើមវិញ។ ពេលនេះក្រុមប៉ូលិសកំពុងស្វែងរកអ្នកដទៃទៀត ដែលបានរត់គេចខ្លួន។
ហេតុការណ៍ខាងលើកើតឡើងចេញពី តំបន់ D របស់មជ្ឈមណ្ឌលក្រោយមកក្រុមអ្នកញៀនគ្រឿញៀននៅតំបន់នោះរដ្ឋបាននាំទៅកាន់តំបន់ផ្សេងទៀត។ ក្រុមអ្នកកែប្រែបានយកមុងខ្នើយរបស់ខ្លួនចេញទៅក្រៅដុតចោលបង្ខំឲ្យអ្នកការពារបើកទ្វារ មជ្ឈមណ្ឌល។ ទីតាំងសុខាភិបាលនៅទីនោះក៏ត្រូវបានដុតបំផ្លាញចោលដែរ។
ក្រុមអ្នកញៀនថ្នាំជាច្រើននាក់បានឡើង លើដំបូលផ្ទះ និងវាយជញ្ជាំងរត់ចេញទៅ ក្រៅ។ នៅពេលនោះអ្នកដឹកនាំមជ្ឈមណ្ឌលបានពឹងផ្អែកកម្លាំងប៉ូលិសជួយធ្វើអន្តរា គមន៍ចាប់អ្នកទាំងនោះត្រឡប់មកវិញ។នៅពេលដែលកម្លាំងប៉ូលិសរារាំងមិនឲ្យចេញក្រៅក្រុមអ្នកញៀនថ្នាំបានយកដុំថ្ម គប់មកលើប៉ូលិសតែម្តង។
នៅពេលនេះកម្លាំងប៉ូលិសក៏បានខិត ខំស្វែងរកចាប់ខ្លួនអ្នកដែលរត់គេចត្រឡប់មកវិញដើម្បីធ្វើការកែប្រែជាបន្តទៀត៕
ប្រែសម្រួល៖ ម៉ែវ សាធី