ការវាយប្រហារគ្រាប់បែកបង្កៃក្នុងរថយន្តកាលពីថ្ងៃទី៤ ខែវិច្ឆិការ ធ្វើឲ្យកក្រើក ទីក្រុងធំបំផុតនៅភាគអាគ្នេយ៍ប្រទេសទួរគី ដែលមានជនជាតិឃើដរស់នៅច្រើនជាង គេបណ្តាលឲ្យស្លាប់និងរបួសជាង៤០នាក់។
ហេតុការណ៍ខាងលើកើតឡើងក្រោយពេលប៉ូលិសចាប់អ្នកនយោបាយរបស់ គណបក្សជនជាតិឃើដនៅទីនោះ។ ប្រភព ព័ត៌មានបានឲ្យដឹងថា ការវាយប្រហារគ្រាប់ បែកកើតឡើងនៅជិតស្ថានីយប៉ូលិសជាទីកន្លែងដែលមានមេដឹកនាំគណបក្សជន ជាតិឃើដត្រូវចាប់ឃុំខ្លួន។
ការផ្ទុះយ៉ាងខ្លាំងនោះបានបំផ្លាញផ្នែកខាងមុខនៃអគារ ហើយក្រុមជួយសង្គ្រោះបានខិតខំស្វែងរកអ្នកជាប់គាំងនៅខាង ក្នុង។
នៅមុនការវាយប្រហារកើតឡើងប៉ូលិស បានសម្រុកចូលផ្ទះមួយខ្នង ហើយចាប់ខ្លួន មេដឹកនាំគណបក្សប្រជាជនប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងធំទីពីរនៅក្នុង ប្រទេសនេះ។ ការចាប់ខ្លួនខាងលើកើតឡើងក្រោយពេលដែលមន្ត្រីទាំងនោះមិនព្រមផ្តល់ព័ត៌មានស្តីពីអ្នកដែលបានផ្សព្វ ផ្សាយទស្សនៈភេរវកម្ម៕
ប្រែសម្រួល៖ ម៉ែវ សាធី