លិខិតមិត្តអ្នកអាន៖ស្អីគេទិញសិទ្ធិរឿងថៃនាងផ្កាយព្រឹកមកផលិត?

ចែករំលែក៖

ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥បានទិញសិទ្ធិរឿងភាគ របស់ថៃមកផលិតឡើងវិញ ដើម្បីចាក់ផ្សាយក្នុងស្ថានីយរបស់ខ្លួន ។ ក្នុងនាមខ្ញុំបាទជា ប្រជាពលរដ្ឋម្នាក់ មិនយល់ទាល់តែសោះចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំនៅក្នុង ស្ថានីយទូរទស្សន៍ខ្មែរមួយនេះ ។
ដោយសាររឿងនាយផ្កាយព្រឹកបានធ្វើឲ្យមានបញ្ហាធំកើតឡើង កាលពីឆ្នាំ២០០៣ ហើយបណ្តាហាងទំនិញ ក្រុមហ៊ុន រួមទាំងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ផង ត្រូវបាតុករ វាយកម្ទេច ធ្វើឲ្យខូចខាតសរុបជាទឹកប្រាក់ជាង៥០លានដុល្លារ ។ វាជាមេរៀនមួយ ដែលថ្នាក់ដឹកនាំត្រូវដឹង ។ វាជាស្នាមរបួសមួយដែលមិនទាន់សះជានៅឡើយ ហើយ បណ្តាជនខ្មែរនៅតែចងចាំចំពោះព្រឹត្តិការណ៍ កុប្បកម្មប្រឆាំនឹងនាងផ្កាយព្រឹកនៅពេ ល នោះ ។ បើយ៉ាងនេះ ហេតុអ្វីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ត្រូវទិញសិទ្ធិរឿងនេះមក ផលិតឡើងវិញយ៉ាងដូច្នេះ ?
កម្ពុជាគ្មានអ្នកនិពន្ធដែលមានសមត្ថភាពប្រហាក់ប្រហែល និងជនជាតិថៃ ឬរឿង នាងផ្កាយព្រឹកនោះទេឬ បានជាចាំបាច់ទិញរឿងរបស់គេយកមកផលិតផ្សាយតាម ទូរទស្សន៍យ៉ាងដូច្នេះ? នេះជាការបញ្ជាក់ឲ្យឃើញថា ក្នុងក្រសែភ្នែករបស់ថ្នាក់ដឹកនាំ ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥វាយតម្លៃថាអ្នកនិពន្ធខ្មែរគ្មាន សមត្ថភាពមួយចំណិតនិងអ្នកនិពន្ធថៃនោះឡើយ ។ យ៉ាងដូច្នេះហើយទើបទូរទស្សន៍ ប៉ុស្តិ៍លេខ៥ខំប្រវេប្រវាទិញសិទ្ធិ រឿងនាងផ្កាយព្រឹកពីថៃមកផលិតឡើងវិញនោះ ។ ទង្វើបែបនេះ ស្មើនឹងការដុតបំផ្លាញស្មារតីនៃការប្រឹងប្រែងរបស់អ្នកនិពន្ធខ្មែរជំនាន់ ក្រោយសព្វថ្ងៃនេះផងដែរ ។
ប្រសិនបើគ្មានអ្នកនិពន្ធរឿងថ្មី គេអាចយករឿងចាស់ៗជំនាន់ដើមមកផលិតដើម្បី ចាក់ផ្សាយតាមទូរទស្សន៍បានដែរឬទេ? ឬមួយក៏រឿងចាស់ៗដែលបន្សល់គ្រប់សម័យ កាលមកនោះ ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥មិនអាចផលិត ផ្សាយបានទេ ។ ទំនងជាយល់ថា រឿងខ្មែរ ចាស់ៗ ឬនិពន្ធថ្មី មិនល្បីស្មើនឹងរឿងនាង ផ្កាយព្រឹករបស់ថៃ ? អក្សរសិល្ប៍ខ្មែរជាច្រើនដែលថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥យល់ថា គ្មានតម្លៃប្រហាក់ប្រហែលនឹងរឿងនាង ផ្កាយព្រឹក ទើបបានជាគេមិនផលិតរឿងខ្មែរ?
និយាយយ៉ាងដូច្នេះ មិនមែនមានន័យថា ខ្ញុំបាទជាតិនិយមជ្រុលហួសហេតុចំពោះ បញ្ហានេះទេ ។ ប៉ុន្តែរវាងខ្មែរនិងថៃដែលមានវប្បធម៌ អរិយធម៌ស្រដៀងគ្នា ដោយសារ តែភាគីថៃលួចបន្លំពីខ្មែរនោះ ការយករឿងរបស់ថៃមកផលិតមិនគួរមាននោះឡើយ ។ ផ្ទុយទៅវិញ វាជាលទ្ធភាពធំពេកហើយ ដែលស្ថានីយទូរទស្សន៍មួយចំនួនបាននឹងកំពុងចាក់ផ្សាយរឿងភាគថៃយ៉ាងគគ្រឹកគ្រេងនោះ ។ តើអាចទាយបានថា វានឹងមានព្រឹត្តិ ការណ៍អ្វីកើតឡើង ដោយសារតែការហូរចូលនៃវប្បធម៌របស់ថៃនោះ?
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាក្រសួងព័ត៌មានយល់យ៉ាងណាដែរចំពោះ ករណីខាងលើនេះ? ខាងលើនេះគ្រាន់តែជាយោបល់ស្តួចស្តើងរបស់ខ្ញុំបាទ ក្នុងនាម ប្រជាពលរដ្ឋខ្មែរម្នាក់ប៉ុណ្ណោះ ៕ ប្រជាពលរដ្ឋម្នាក់

img_7226

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print