ពលរដ្ឋរាប់សិបពាន់នាក់ត្រូវក្រុម IS បង្ខំយកធ្វើជារនាំងការពារខ្លួន

ចែករំលែក៖

តាមការប្រកាសរបស់លោកស្រី Ravina Shamdasani អ្នកនាំពាក្យអង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាន និយាយថា ប្រជាជនអីុរ៉ាក់ត្រូវបានពួក សកម្មប្រយុទ្ធអ៊ិស្លាមបង្ខំឲ្យធ្វើដំណើរចាកចេញពីកន្លែងរស់នៅរបស់ពួកគេក្នុងគោល បំណងប្រើជាខែលសម្រាប់ការពារ ឬក៏ទុកសម្លាប់គំរាមដល់កម្លាំងទាហានអីុរ៉ាក់ដែល វាយលុកចូលក្រុង។ យោងតាមប្រភពព័ត៌ មានពីអង្គការសហប្រជាជាតិបានឲ្យដឹង ថា ពលរដ្ឋប្រមាណ១.៥០០គ្រួសារត្រូវ ពួក ISIS បង្ខំឲ្យធ្វើដំណើរចាកចេញពីទីក្រុង Hammam al-Alil ទៅកាន់អាកាសយានដ្ឋាន មួយនៅក្នុងទីក្រុងទី២របស់អុីរ៉ាក់។

សង្គ្រាមនៅទីក្រុងម៉ូស៊ូលបានឈាន ចូលដល់សប្ដាហ៍ទី៤ហើយ ហើយភាព ឃោរឃៅថ្មីៗរបស់ពួក ISIS ក៏កំពុងត្រូវគេរកឃើញគឺបន្ទាប់ពីរំដោះបានទីក្រុង Hammam al-Alil កាលពីថ្ងៃចន្ទ ក្រុមយោធា អុីរ៉ាក់បានរកឃើញនូវទីកប់សពដ៏ធំមួយ ដែលមានសពដាច់ក្បាលប្រមាណ១០០នាក់បន្សល់ទុកដោយពួក ISIS។

ពាក់ព័ន្ធនឹងក្រុមIS នៅក្នុងប្រទេសស៊ីរី វិញ រុស្ស៊ីត្រៀមបើកការវាយប្រហារតាមផ្លូវអាកាសលក្ខណៈទ្រង់ទ្រាយធំទៅលើទីក្រុង អាឡែបប៉ូ ស្របពេលមនុស្សគ្រប់គ្នាកំពុង ចាប់អារម្មណ៍ទៅលើការបោះឆ្នោតនៅ សហរដ្ឋអាមេរិក។ តាមសេចក្តីរាយការណ៍ ពីទីក្រុងមូស្គូថា រុស្ស៊ីគ្រោងបើកការវាយ ប្រហារតាមផ្លូវអាកាសជាលក្ខណៈទ្រង់ទ្រាយដ៏ធំទៅលើទីក្រុងអាឡែបប៉ូដែលក្នុងការវាយប្រហារនេះនឹងមានមីស៊ីលយន្តហោះចម្បាំងទំាំងមានមូលដ្ឋាននៅលើដី និងលើនាវាផ្ទុកយន្តហោះ។

សារព័ត៌មាន Ibtimes ចុះផ្សាយនៅ ថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា កងកម្លាំងទ័ពអាកាសរបស់រុស្ស៊ីនឹងផ្អាកការវាយប្រហារតាមអាកាសជាបណ្ដោះ អាសន្នទៅលើទីក្រុង ប្រសិនបើក្រុមបះ បោរមិនបើកការវាយប្រហារទេនោះ។ ប៉ុន្តែនៅថ្ងៃបន្ទាប់វិមានក្រិមឡាំងបែរជាគ្រោងបើកការវាយប្រហារលើផ្នែកនៃទីក្រុង ដែលក្រុមបះបោរកាន់កាប់ជាទីដែលកង ទ័ពលោក បាសា អាល់អាសាដ ឡោមព័ទ្ធ យុទ្ធជនប្រឆាំង។

ភ្នាក់ងារសារព័ត៌មាន Interfax បានឲ្យ ដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូ កំពុងត្រៀមបន្ត ការវាយប្រហារតាមអាកាសក្នុងពេលប៉ុន្មាន ម៉ោងខាងមុខនេះ ហើយក្នុងសប្ដាហ៍កន្លងទៅទ័ពជើងទឹករុស្ស៊ីបានបញ្ជូនកងនាវា ចម្បាំងរបស់ខ្លួនចូលមកសមុទ្រមេឌីទែរ៉ា ណេភាគខាងកើតដែលមានទាំងនាវាផ្ទុកយន្តហោះ Admiral Kuznetsov ផង។

ជាមួយគ្នានេះកងកម្លាំងប្រយុទ្ធអារ៉ាប់និងក្រុមជនជាតិឃើដបានប្រកាសថា បានបើកប្រតិបត្តិការវាយលុកដណ្តើមយក ក្រុងរ៉ាក់កា នៅស៊ីរី ពីក្រុមISមកវិញ។ រ៉ាក់ កាជារដ្ឋធានីក្នុងដែនដីរបស់ក្រុមIS។ ប្រតិ បត្តិការវាយយកក្នុងរ៉ាក់កាធ្វើឡើងទន្ទឹមគ្នានឹងប្រតិបត្តិការវាយយកទីក្រុងម៉ូស៊ូលនៅអុីរ៉ាក់ដែរ។ មន្ត្រីអាមេរិកមួយរូបបានគូសបញ្ជាក់ថា ប្រតិបត្តិការវាយយកក្រុងរ៉ាក់ កាកំពុងតែប្រព្រឹត្តទៅនៅស៊ីរី។

ប្រតិបត្តិការវាយលុកយកក្រុងរ៉ាក់កា បានបើកធ្វើនៅស៊ីរីមានឈ្មោះថា “កំហឹង ទន្លេអឺហ្វ្រាត” មានកងកម្លាំងប្រយុទ្ធ៣ម៉ឺន នាក់ចូលរួម។ ប្រតិបត្តិការនេះចែកជា២ ដំណាក់កាលទី១គឺក្រុមប្រយុទ្ធត្រូវរំដោះយកខែត្តរ៉ាក់កាធ្វើឲ្យទីក្រុងរ៉ាក់កានៅតែឯង រួចហើយពួកគេចូលទៅប្រយុទ្ធរំដោះយកក្រុងតែម្តង។

រ៉ាក់កាស្ថិតនៅលើច្រាំងទន្លេអឺហ្វ្រាត ជិតព្រំដែនទួរគី។ រ៉ាក់កាជាទីក្រុងចម្បង និងគំរូក្នុងដែនដីដែលក្រុមជីហាដរដ្ឋអ៊ិស្លាម កាន់កាប់នៅស៊ីរីនិងអុីរ៉ាក់។ គឺនៅរ៉ាក់កានេះ ហើយដែលក្រុមភេរវជនរៀបចំផែនការ ដើម្បីបង្កភេរវកម្មនៅតាមប្រទេសលោកខាងលិច។

ក្នុងប្រតិបត្តិការវាយយករ៉ាក់កាពីក្រុមភេរវជនកងកម្លាំងរាប់ម៉ឺននាក់ដែលចូល រួមមានកងកម្លាំងគួដនិងអារ៉ាប់ដែលអាមេរិកគាំទ្រកងកម្លាំងតួកមែន ឬរឺក៏សកម្មជន ប្រយុទ្ធមកពីក្រុម FDS ជាដើម។ ការវាយ លុកយកក្រុងរ៉ាក់កា ស្ថិតក្រោមជំនួយពី ប្រទេសសម្ពន្ធមិត្តដូចប្រតិបត្តិការវាយ លុកយកម៉ូស៊ូលដែលកំពុងដំណើរការនៅអុីរ៉ាក់ដែរ។ ប្រទេសសម្ពន្ធមិត្តដែលចូល រួមប្រតិបត្តិការកម្ចាត់ក្រុមជីហាដនៅដើមបូព៌ាធ្លាប់បានលើកឡើងកាលពីថ្ងៃ២៥ តុលាថា ការវាយយកទីក្រុងរ៉ាក់កាគឺជា ទិសដៅរបស់ពួកគេបន្ទាប់មកទៀត។

ក្នុងការវាយយកក្រុងមូ៉ស៊ូលនៅអុីរ៉ាក់វិញ កងកម្លាំងអ៊ីរ៉ាក់បានប្រឈមជាមួយ សកម្មជនជីហាដដែលតស៊ូស្វិតស្វាញជាមួយពួកគេនៅតាមភាគខាងកើត និងខាង ត្បូងក្រុង។ ថ្ងៃអាទិត្យនេះកងកម្លាំងអុីរ៉ាក់បានប្រយុទ្ធជាមួយពួកជីហាដពីផ្លូវមួយទៅផ្លូវមួយ។ ចំណែកប្រជាជនវិញ បាន នាំគ្នាប្រថុយជីវិតរត់ចេញពីតំបន់គ្រប់គ្រងដោយក្រុមជីហាដ។ រហូតមកដល់ពេល នេះកងកម្លាំងអុីរ៉ាក់វាយយកបានសង្កាត់ ចំនួន៦នៅភាគខាងកើតក្រុង៕

is-3 is-2 is-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print