thom-2

មេព្រៃស្ទោងចាប់រថយន្ដកាមរីដឹកឈើគ្រញូងលោតឆត្រឃាត់បានអ្នកបើកបរ

nkd-36x6_outline

ខេត្តកំពង់ធំ៖ បុរសម្នាក់បើករថយន្ដដឹកឈើគ្រញូងលោតឆត្រចេញពីខេត្តព្រះ វិហារ ឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចព្រៃឈើស្រុកស្ទោងបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវ ច្បាប់ ។ ករណីឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ ដឹកឈើគ្រញូងនេះបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិកូន ត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ ។

មន្ត្រីនគរបាលស្រុកកំពង់ស្វាយបានឲ្យដឹងថា ជនសង្ស័យដែលរកស៊ីឈើហើយសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ប៉ិល វណ្ណ ភេទ ប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិសំរោង ឃុំ ចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើក បររថយន្ដ១គ្រឿងម៉ាកកាមរី ពណ៌សំបក ឪឡឹក ពាក់ស្លាកលេខ កំពង់ស្ពឺ2A-0228 ។

មន្រ្តីដដែលបានបញ្ជាក់ថា នៅមុនពេល កើតហេតុកម្លាំងសមត្ថកិច្ចមេព្រៃសង្កាត់ កំពង់ស្វាយ សហការជាមួយមេព្រៃស្ទោង ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឈានទៅឃាត់រថយន្ដខាងលើរកឃើញឈើគ្រញូងពេញរថយន្តតែម្តង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីបន្តនិងចាត់ការតាមនីតិវិធី ៕

thom-2 thom-3 thom-4 thom-1

ដោយ៖ ប៊ុន រិទ្ធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print