ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវប្រពន្ធប្រើឲ្យទៅឆ្លុះត្រីយកមកធ្វើម្ហូបតែបែរជាទៅចាប់រំលោភក្មេងស្រីដែលជាអ្នកឆ្លុះត្រីជាមួយគ្នាចុងក្រោយបែកការណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះ អាយុ១៦ឆ្នាំ រស់នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ត្រី ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ថា ជនសង្ស័យឈ្មោះ នឿន ថេង អាយុ៣៣ឆ្នាំ មានប្រពន្ធ កូន២នាក់ រស់នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
លោកអធិការបន្តថាតាមពាក្យបណ្តឹងរបស់នារីរងគ្រោះបានរៀបរាប់ថា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភនាងបានសម្រេចកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៨យនប់ នៅចំណុចបឹងស្រែដំបងវេញខណៈរូបនាង និងជនសង្ស័យទៅឆ្លុះត្រីជាមួយគ្នា។
ជួបជាមួយអ្នកយកព័ត៌មាននគរវត្តនារីរងគ្រោះបានរៀបរាប់ថាមុនពេលកើតហេតុរូបនាងនិងជនសង្ស័យបានទៅឆ្លុះត្រីជាមួយគ្នាតាមបឹងស្រែមិនឆ្ងាយប៉ុន្មានពីភូមិស្រាប់តែពេលកំពុងដើរឆ្លុះជនសង្ស័យបាននិយាយបបួលនាងរួមរ័កដោយនិយាយហើយនិយាយទៀតដោយនាងមិនដឹងថាការរួមរ័កនោះជាពាក្យអ្វីឡើយ។
នារីរងគ្រោះបន្តថា ក្រោយនិយាយដដែលៗហើយពេលយប់រៀងស្ងាត់ជននេះបានចាប់ផ្តួលនាងទៅលើដីហើយធ្វើសកម្មភាពចាប់បង្ខំនាងរំលោភរហូតបានសម្រេច ។ ក្រោយធ្វើសកម្មភាពហើយគេនិយាយលួងលោមនាងថាកុំយករឿងនេះទៅប្រាប់អ្នកដទៃចាំគេឲ្យលុយ ។ ទោះជាបែបនេះក្តីនាងបាននិយាយប្រាប់ក្រុមគ្រួសារអំពីសកម្មភាពដែលជនសង្ស័យ ធ្វើមកលើនាងនិងបានទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយថា រូបគេពិតជាបានធ្វើសកម្មភាពរំលោភនារីរងគ្រោះប្រាកដមែន ព្រោះតែពេលនោះកើតមានចំណង់ផ្លូវភេទខ្លាំង ។
នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ក្រោយពីសាកសួរ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ដោយ៖ សេនាស័ក្តិ