nkd

ក្រោយព្រះរាជពិធីបុណ្យអំទូកថ្ងៃទី១ ក្នុងរាជធានីភ្នំពេញមានសំរាមជិត២ពាន់តោន

nkd-36x6_outline

ភ្នំពេញ៖ លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអំទូក ឆាប់ៗនេះ អង្គភាពសួនច្បារ និងក្រុមហ៊ីនស៊ីនទ្រី ដែលមានកម្លាំងជិត៦០០នាក់និងរថយន្ត៥៦គ្រឿង ក្នុងនោះ អង្គភាពរបស់លោក មានចំនួន២៩០នាក់ កម្មករសម្រាប់បោសមានចំនួន១៧៧នាក់ កម្មករកើបសំរាម រថយន្ត០៧គ្រឿងអ្នកបើកបរ១០នាក់ កម្មករសំអាតបង្គន់៣០នាក់ និងសន្តិសុខសួនមានចំនួន២០នាក់ផងដែរ ។

លោក បន្តថា ក្រោយចប់ពិធីថ្ងៃទី១នេះ សង្កេតឃើញថា សំរាមនៅតែជាបញ្ហាចោទ ដែលប្រជាពលរដ្ឋមួយចំនួនបោះចោលគ្រប់ទីកន្លែង តែពេលនេះបានធ្វើការបោសសំអាត និង ប្រមូលសំរាម ចាប់ពីម៉ោង១២យប់ មកដល់ម៉ោង៨ព្រឹកនេះ បានរួចរាល់ហើយ គឺនៅលើសួនច្បារ និងទីសាធារណនានាបានស្អាតវិញហើយ ។

តំណាងក្រុមហ៊ុនប្រមូលសំរាម(ស៊ីនទ្រី)បានអៈអាងថា ក្រុមការងាររបស់លោកប្តេជ្ញា គោរព និងអនុវត្តទៅតាមគោលការណ៏របស់ក្រុមហ៊ុន និងអាជ្ញាធរក្នុងការចុះប្រមូលសំរាមក្នុងព្រះរាជពិធីបុណ្យអុំទូកនេះឲ្យបានទាន់ពេលវេលា ។ លោកបានអំពាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋដែលបានទៅទស្សនាក្នុងព្រះរាជពិធីនេះ ត្រូវចូលរួមវេចខ្ចប់និងទុកដាក់កាកសំណល់ឲ្យបានល្អ ដែលមានធុង ឬកញ្ឆេរសម្រាមដាក់ពង្រាយនៅតាមដងផ្លូវ និងតាមសួនច្បារ ដើម្បីងាយស្រួលក្នុងការប្រមូលដឹកជញ្ជូនឲ្យបានទាន់ពេល ។

សូមបញ្ជាក់ថា៖ សម្រាប់ថ្ងៃធម្មតា ក្នុង១ថ្ងៃនៅរាជធានីភ្នំពេញមានសំរាមជិត២ពាន់តោន ត្រូវបានដឹកចេញឆ្ពោះទៅកាន់ទីលានចាក់សំរាមនៅខណ្ឌដង្កា ៕

image3 image4 image1 image2

ដោយ៖ សំរិត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print