ភ្នំពេញ៖ មានករណីប្លន់ផ្ទួនៗគ្នា នៅទឹកដីខណ្ឌចំការមនតែសមត្ថកិច្ចមិនអាចបង្ក្រាបបាន ជាក់ស្ដែងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅជាប់របងសាលាពេទ្យកែងនឹងផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទំបន់ទឹក ខណ្ឌចំកាមន ដោយជនសង្ស័យមានគ្នា៤ទៅ៥នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី មិនចាំម៉ាកធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។
ពាក់ព័ន្ធនឹងករណីប្លន់ប្រដាប់អាវុធខាងលើនេះ មិនអាចសាកសួរព័ត៌មានពីជនរងគ្រោះឲ្យបានលម្អិត ក៏ដូចជាសួររកស្លាកម៉ូតូនោះទេ តែគ្រាន់តែដឹងថា ម៉ូតូម៉ាក zoomerx ព្រោះតែសមត្ថកិច្ចនាំជនរងគ្រោះចូលក្នុងបន្ទប់ដោយមិនបានអោយអ្នកសារព័ត៌មានសួរនោះទេ ។
គួរបញ្ជាក់ផងដែរថា មួយរយៈនេះក្នុងមូលដ្ឋានខណ្ឌចំការមន មានករណីបទល្មើសប្លន់ប្រដាប់អាវុធជាញឹកញាប់ តែមិនដែលឃើញសមត្ថកិច្ចបង្ក្រាប់បានម្តងទេ ។
ដូចនេះ ប្រជាពលរដ្ឋបានស្នើដល់ និងសុំលោក យិន សាន អធិការនគរបាលខណ្ឌមេត្តាពង្រឹងមន្ត្រីក្រោមឱវាទអោយល្បាត ពួនស្ទាក់គ្រប់គោលដៅសំខាន់ៗផង ទើបអាចរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អ ៕
ដោយ៖ ជីម ភារ៉ា ដង្កោ