ខ្សែបម្រើជើងចាស់របស់អង់គ្លេស Steven Gerrard បានបង្ហាញពីសញ្ញាកាន់ តែច្បាស់ថា គាត់នឹងចាកចេញពីក្រុម LA Galaxy របស់សហរដ្ឋអាមេរិក ។
កិច្ចសន្យារយៈពេល១៨ខែរបស់កីឡាករវ័យ៣៨ឆ្នាំ Steven Gerrard នឹងចប់ក្នុង ពេលឆាប់ៗនេះហើយ គាត់បានស៊ុតបាល់ប៉េណាល់ទីមិនចូលពេលប្រកួតចាញ់ក្រុម Colorado Rapids ក្នុងវគ្គ Play-Off កាល ពីថ្ងៃទី៦ ខែវិច្ឆិកាកន្លងទៅដែលនេះធ្វើឲ្យមានការសន្មតថាជាការប្រកួតចុងក្រោយ របស់ Gerrard នៅក្នុងទឹកដីអាមេរិក ។
ប៉ុន្មានថ្ងៃចុងក្រោយនេះSteven Gerrard ក៏បានបង្ហោះរូបភាពរបស់គាត់ដោយមានទេសភាពរបស់ទីក្រុង Los Angeles និង ភេសជ្ជៈOakland Raiders ក្នុងដៃ តាម រយៈបណ្តាញសង្គម Instagram។
Steven Gerrardបាននិយាយភ្ជាប់នឹង រូបភាពនោះថា “កន្លែងពិសេស និងទេស ភាពល្អណាស់ ខ្ញុំនឹងនឹកអ្នកជាក់ជាមិន ខាន Los Angeles។ រស់នៅទីក្រុង Los Angeles និងលេងនៅក្នុងក្លិប LA Galaxyពិតជាកិត្តិយសខ្ពស់ណាស់សម្រាប់ខ្ញុំ។ អ្នក ធ្វើឲ្យខ្ញុំចាត់ទុកទីនេះដូចជាផ្ទះរបស់ខ្ញុំ អ៊ីចឹង ហើយអ្នកនឹងនៅក្នុងបេះដូងរបស់ខ្ញុំជានិច្ច” ។
លោក Jurgen Klopp គ្រូបង្វឹករបស់ ក្រុមហង្សក្រហម Liverpool បានបញ្ជាក់ ថា គាត់នៅតែស្វាគមន៍ចំពោះGerrard មក កាន់ទឹកដី Anfield វិញ ខណៈមានព័ត៌មាន ថា គាត់នឹងវិលត្រឡប់មកកាន់ក្លិប Liver-pool វិញក្នុងនាមជាកីឡាករចូលនិវត្តន៍ ឬក៏ជំនួយការគ្រូបង្វឹក ៕
ដោយ៖ ដេវីត