ឈិន សុធារី បង្ហាញមុខតារាស្រីម្នាក់ដែលព្យាយាមទាក់ទងប្តីនាង

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង និងពិធីការិនី ឈិន សុធារី បានដាច់ចិត្តបង្ហោះរូបថតតារាសម្តែងស្រីថ្មីម្នាក់ក្រោយពីឆ្អែតចិត្ត ដែលនាងព្យាយាមតាមស្រលាញ់ប្តី និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកកាន់ភរិយាពេញច្បាប់។ ការបង្ហាញមុខនារីជាស្រីកំណាន់របស់ប្តីនេះគឺក្រោយពីកន្លងមកឈិន សុធារីបានបង្ហាញសារទុក្ខសោក និងជំងឺផ្លូវចិត្តរួមរិតនោះ។

អតីតពិធីការិនីរូបរាងតូចច្រលឹងអ្នកនាង ឈិន សុធារី បានបង្ហាញរូបស្រីវ័យក្មេងម្នាក់ ដែលជាតួថ្មី នៅក្នុងហ្វេសប៊ុកជាសាធារណៈ ដែលនាងអះអាងថា ជាស្រីស្នេហ៍របស់លោក សុវណ្ណ មករា ជាស្វាមី ហើយថែមទាំងនិយាយពាក្យមិនសមរម្យដាក់នាងជាប្រពន្ធដើម ដែលធ្វើឲ្យនាងទ្រាំមិនបាន ។

រូបថតតារាស្រីថ្មីដែលនាងបង្ហាញមានចំនួន១៩សន្លឹក ដោយសរសេរថា «បងប្អូនប្រិយមិត្តនិងអ្នកគាំទ្រ នាងខ្ញុំទាំងអស់ សូមជួយ អោយយោបល់នាងខ្ញុំបន្តិច តើរូបប្អូនស្រីម្នាក់នេះ គាត់មានមុខមាត់ស្អាតទេ ? សុភាព ស្លូត ញេញ រឺឆ្នាស់ ? ឈ្លើយ ? ព្រហើន ? ថ្លើមធំ ? រឺគួរឱ្យស្រលាញ់ ? នេះជាជំហានទីមួយ»

នាងមិនបានបញ្ជាក់លម្អិតទេថា តើនារីនោះឈ្មោះអ្វីនិងត្រូវជាអ្វីជាមួយប្តីនាង ប៉ុន្តែតាមរយៈសារឆ្លើយឆ្លងជាមួយនឹងមិត្តក្នុងហ្វេសប៊ុករបស់នាងបានបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា នារីនោះឈ្មោះយូណា។ ធារីបញ្ជាក់ថា «ជាតួថ្មី ហើយសម្តែងបានល្អពូកែសព្វគ្រប់…ប្តីបងក៏ចាញ់ស្រីមួយនេះដែរ» ។ នាងបន្តថា «ទ្រាំច្រើនខែមកហើយនិយាយល្អមិនស្តាប់ ថែមទាំងព្រហើនឈ្លើយដាក់យើងជាប្រពន្ធដើម មើលងាយយើងគ្រប់យ៉ាងឃើញខ្ញុំស្លូតពេក» ។ ចុងក្រោយ ឈិន សុធារី បានព្រលយបន្ថែមថា «ជាស្រីសំរាប់តែកំដរអារម្មណ៍ប្រុសៗអ្នកណាក៏ស្រួលបានដែរប្រហែសមិនបានទេគួរឲ្យខ្លាច បងប្អូនបើមានប្អូនប្រុសឬបងប្រុស សូមប្រុងប្រយ័ត្នស្រីរូបនេះស្អាតតែមុខ ដើរតែហុចឲ្យប្រុសទេ» ។ មានការបង្ហើបថា ដោយសារឈឺចិត្តខ្លាំងពេកទើប ឈិន សុធារីដាច់ចិត្តទម្លាយរូបថតស្រីស្នេហ៍ របស់ស្វាមីខ្លួនដែលគេស្គាល់ថាជាតារាពន្លកថ្មី ជាសាធារណៈនៅក្នុងសង្គមហ្វេសប៊ុក ។

តារាស្រីថ្មីដែលគេដឹងថាកំពុងថតខ្សែភាពយន្តមួយចំនួនឲ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ខាងលើ ទទួលរងការជេរប្រមាថច្រើនជាមួយនឹងពាក្យអសុរសពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយពាក្យដែលគេចាប់អារម្មណ៍ខ្លាំងគឺការលើកឡើងថា ”ដឹងថាគេមានប្រពន្ធហើយម្តេចក៏ព្យាយាមទាក់ទងប្តីគេម្ល៉េស? ខ្វះណាស់ឬមនុស្សប្រុសនោះ?”

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីអ្នកនាង ឈិន សុធារី និងតារាសម្តែងថ្មីរូបនោះបាននៅឡើយទេ ។ នៅក្នុងគណនីយហ្វេសប៊ុក កញ្ញា Yu Na វិញគេមិនទាន់បានឃើញនាងចេញមុខប្រតិកម្មនឹងការលើកឡើងរបស់ ឈិន សុធារីនៅឡើយទេ គឺមានតែសារខ្លីមួយដែលគេសង្ស័យថា ជាការឌឺដងទៅកាន់ឈិន សុធារីដែលនាងលើកឡើងថា ”ស្តាប់តែម្ខាងគេឲ្យកំហុសមកលើយើង មានតែទេតាទេដែលដឹងច្បាស់ អ្នកដែលនិយាយបង្កាច់បង្ខូចខ្ញុំនឹងតបស្នងបាបកម្មនេះវិញ ដោយសាតែពាក្យសំដីអ្នកបំព្លឹសសប្បាយនឹងការនិយាយហួសហេតុ មិត្តរួមអាជីពជារឿងធម្មតាទេ ជួបគ្នាស្និទ្ធស្នាលតួផ្សេងៗក៏ស្និទ្ធស្នាលដូចគ្នា អ្នកនិយាយបំព្លឹសព្រោះតែលុយអាចធ្វើអំពើស្មោគរោគបាន កម្មនឹងតាមតបស្នងមនុស្សដែលនិយាយមិនពិតនិយាយមិនល្អពី”

sotheavy-2 sotheavy-1 sotheavy-16ឈិន សុធាវី បង្ហោះរូបដែលសង្ស័យថាជា ស្រីស្នេហ៍ ប្ដីរបស់នាង

sotheavy-19Yu Na ឆ្លើយតបសារនៅលើហ្វេសប៊ុករបស់នាង

sotheavy-22 sotheavy-21

ខាងក្រោមនេះជាComment ដែលជេរប្រមាថ  និងរិះគន់ Yu Na

sotheavy-17 sotheavy-13 sotheavy-20 sotheavy-18 sotheavy-15 sotheavy-14 sotheavy-11 sotheavy-8 sotheavy-9 sotheavy-12 sotheavy-3 sotheavy-5 sotheavy-10 sotheavy-7 sotheavy-6

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print