ស្តាប់ការសារភាពឃាត.កសម្លាប់នារីម្នាក់រុំខ្សែនឹងភួយយកទៅបោះចោលនៅគំនរសំរាម

ចែករំលែក៖

ខេត្តកណ្តាល៖ កម្លាំងកងរាជអាអាវុធហត្ថខណ្ឌសែនសុខនិងរាជធានីភ្នំពេញ សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ រួមជាមួយនគរបាលខេត្តកណ្តាលបានធ្វើការស្រាវជ្រាវរហូត ចាប់ឃាតកបាន សម្លាប់នារីម្នាក់យកសពបោះចោលគំនរសំរាម បានហើយកាលពីព្រលប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅស្រុកកោះធំ ខេត្តកណ្តាល ។

ឃាតកឈ្មោះ យ៉េន សុបញ្ញា អាយុ២០ ឆ្នាំ មុខរបរ មិនពិតប្រាកដបានសារភាពឲ្យដឹងថា ខ្លួននិងនារីរងគ្រោះជាអ្នកស្គាល់គ្នាយូរហើយ។ នៅរសៀលថ្ងៃទី១៥ខែវិច្ឆិកា ២០១៦ ខ្លួនបានខ្ចីសោ ផ្ទះមិត្តភក្តិម្នាក់ដែលចាំផ្ទះឲ្យបងប្អូនក្នុងបូរីប៉េងហួត ស្ថិតនៅផ្លូវឧកញ៉ាម៉ុងឬទ្ធី ដោយប្រាប់ថានាំស្រីមកដេក។ បន្ទាប់មកបានទូរសព័្ទរកជនរងគ្រោះ ឲ្យរកលុយទៅលស់យកទូរស័ព្ទ អាយហ្វូនខ្លួនដែលយកទៅប្រើ ដោយខ្លួនបានដាក់បញ្ចាំ៣០ដុល្លារតែមិនមានលុយលស់ ។ ឃាតកបានសារភាពទៀតថា នៅវេលាម៉ោងប្រហែល៤ល្ងាចថ្ងៃនោះ នារីរងគ្រោះបានចេញពីកន្លែងធ្វើការ ក៏បានទៅជួបខ្លួនគេនៅម្តុំផ្សារឃ្លាំងរំសេវ ហើយខ្លួនបានប្រាប់ថា អ្នកទទួលបញ្ចាំឲ្យទៅយកទូរស័ព្ទនៅផ្ទះឯបុរីប៉េងហួតផ្លូវឧកញ៉ាម៉ុងឬទ្ធីខណ្ឌសែនសុខ ហើយនារីរងគ្រោះក៏បានជួបខ្លួនទៅទីនោះ។ ពេលទៅដល់នារីរងគ្រោះក៏ដើរចូលក្នុងផ្ទះ ហើយខ្លួន(ជនសង្ស័យ)ក៏បានយកខ្សែភ្លើងកុំព្យួទ័រមករឹតករជនរងគ្រោះសម្លាប់និងយកខ្សែពួរចងដៃចងជើងបត់ទៅក្រោយ រួចយកភួយមករុំនិងចងខ្សែពីក្រៅមួយជាន់ទៀត ទើបច្រកចូលក្នុងថង់ធំ រួចលើកសពដាក់លើតួម៉ូតូខាងមុខ ដឹកយកទៅទម្លាក់ចោលនៅគំនរសំរាមក្នុងភូមិសាស្ត្រខាងលើតែម្តង។ លុះម៉ោងប្រហែលជិត៦ល្ងាច ក៏យកម៉ូតូជនរងគ្រោះទៅបញ្ចាំ ដើរលេងជក់ថ្នាំជាមួយមិត្តភក្តិពេញមួយយប់មួយថ្ងៃ។

ក្រោយមកក៏ ទៅសម្រាកនៅផ្ទះយាយឋិតនៅផ្លូវវេងស្រេងមួយយប់ លុះព្រឹកឡើងថ្ងៃទី១៧ វិច្ឆិកា ២០១៦ខ្លួននៅមិនសុខ ខ្លាចសមត្ថកិច្ចចាប់បានក៏គេចខ្លួនទៅផ្ទះយាយខាងឪពុកចុងម្នាក់ទៀត នៅស្រុកកោះធំ ខេត្តកណ្តាលហើយត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង៕

%e1%9e%83%e1%9e%b6%e1%9e%8f%e1%9e%80%e1%9f%a1 kill-1 kill-2keo-panha-4 keo-panha-2 keo-panha-1 keo-panha-3 keo-panha-5

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print