គណបក្សប្រឆាំងកូរ៉េខាងត្បូងជំរុញការចោទប្រកាន់ទោសប្រធានាធិបតីលោកស្រី ផាក គឿនហេ

ចែករំលែក៖

គណបក្សប្រឆាំងកូរ៉េខាងត្បូងជំរុញការ ចោទប្រកាន់ទៅលោកស្រីប្រធានាធិបតីផាក គឿនហេ ឲ្យបានឆាប់បំផុតក្រោយ ពេលព្រះរាជអាជ្ញាប្រទេសនេះបានប្រកាសថា លោកស្រីបានចូលដៃជើងជាមួយមិត្ត ភក្តិដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

នៅថ្ងៃទី២១ ខែវិច្ឆិកា អ្នកនាំពាក្យគណ បក្សប្រឆាំងលោក Lee Yong Ho បាន ប្រកាសថា គណបក្សនេះចាប់ផ្តើមប្រមូលហត្ថលេខាទាមទារចោទប្រកាន់ទោសប្រធានាធិបតី ផាក គឿនហេ បើទោះបីលោកស្រីស្ថិតនៅក្នុងអំណាចក្តី។

ក្នុងពេលជាមួយគ្នានោះគណបក្សប្រជា ធិបតេយ្យដែលជាគណបក្សប្រឆាំងទី២ក៏បានលើកឡើងផងដែរថា គណបក្សនេះ កំពុងតែពិភាក្សាពីការចោទប្រកាន់ទោសប្រធានាធិបតីពាក់ព័ន្ធនឹងអំពើពុករលួយប្រើប្រាស់អំណាចបង្ខំឲ្យក្រុមហ៊ុនធំៗបង់ប្រាក់ចូលក្នុងមូលនិធិដែលគ្រប់គ្រងដោយ មិត្តភក្តិរបស់ប្រធានាធិបតី។

លោកស្រី ផាក គឿនហេ ចាំបាច់ត្រូវតែចុះចេញពីតំណែងពេលនេះមិនមែនជាប្រធានាធិបតីរបស់ពលរដ្ឋកូរ៉េខាងត្បូងទៀតឡើយ។ រឿងអាស្រូវរបស់លោកស្រីប្រធានាធិបតីពេលនេះដូចជាគ្មានមធ្យោបាយស្រោចស្រង់ទៀតឡើយ មានតែ ចុះចេញពីតំណែងប៉ុណ្ណោះ ទើបអាចបញ្ចប់ កំហឹងរបស់ពលរដ្ឋ និងការធ្វើបាតុកម្មជាទ្រង់ទ្រាយធំនៅក្នុងប្រទេសនេះមិនធ្លាប់មានពីមុនមក៕

korea

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print