ដូណាល់ ត្រាំ ដកការសន្យាមួយចំនួនពេលឃោសនាបោះឆ្នោត

ចែករំលែក៖

នៅពេលនេះលោក ដូណាល់ ត្រាំ បានដកការសន្យាមួយចំនួនដែលបានប្រកាសពេលឃោសនាបោះឆ្នោតក្នុងនោះមាន ចាប់លោកស្រី ហ៊ីលឡារី គ្លីនតុន ដាក់គុក បើលោកត្រាំជាប់ជាប្រធានាធិបតី និងការលុបចោលកិច្ចព្រមព្រៀងស្តីពីបម្រែបម្រួល អាកាសធាតុជាដើម។

ប្រធានាធិបតីទើបតែជាប់ឆ្នោតអាមេរិក កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានជួបពិភាក្សាជាមួយគណៈកម្មាធិការដឹកនាំ អ្នកសារព័ត៌មានអ្នកវិភាគរបស់សារព័ត៌ មាន New York Times ។ តាមសារព័ត៌មាន New York Times បានឲ្យដឹងថា លោក ដូណាល់ ត្រាំ បានឆ្លើយជារួមពេលដែលស្នើឲ្យលោកឆ្លើយបំភ្លឺពីគោលនយោបាយដែលជួយឲ្យលោកទទួលបានជ័យជម្នះលើលោកស្រី គ្លីនតុន។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោកត្រាំ បានយោគយល់ដល់លោកស្រី គ្លីនតុន ដោយបោះបង់ចោលការចោទ ប្រកាន់រឿងអាស្រូវអុីម៉េលក៏ដូចជាមូល និធិគ្លីនតុន។ លោក ដូណាល់ ត្រាំ បានលើក ឡើងថា «ខ្ញុំមិនចង់ធ្វើឲ្យប៉ះពាល់ខ្លាំងដល់គ្រួសារ គ្លីនតុន ឡើយ ខ្ញុំពិតជាមិនចង់ធ្វើ ដូច្នេះ»។ នៅពេលឃោសនាបោះឆ្នោត កាលពីថ្ងៃទី៩ ខែតុលា លោកត្រាំ បាន ព្រមានថា លោកនឹងបញ្ជាឲ្យក្រសួងយុត្តិ ធម៌បើកការសេុីបអង្កេតជាពិសេសហើយ ចាប់លោកស្រី គ្លីនតុន ដាក់គុកបើលោក ជាប់ជាប្រធានាធិបតី។

ក្រៅពីនេះលោកត្រាំក៏បានកែប្រែចិត្ត គំនិតជាច្រើនក្រោយពេលជាប់ឆ្នោតគឺ លោកមិនមានការឆេវឆាវនិយាយស្តីមិន សំចៃវាយប្រហារចំៗដូចកាលពីមុនទៀត ឡើយ លោកបានធ្វើខ្លួនឲ្យស័កិសមជាមេដឹកនាំប្រទេសមហាអំណាចទីមួយលើ ពិភពលោក។
ការនិយាយស្តីនាពេលកន្លងមកអាចផ្លាស់ប្តូរបានប៉ុន្តែបើឡើងកាន់តំណែងប្រធានាធិបតីហើយនោះមិនអាចនិយាយឲ្យតែ រួចពីមាត់នោះឡើយ គឺនិយាយត្រូវតែធ្វើ។ ទាំងនោះហើយដែលធ្វើឲ្យលោកត្រាំមានការប្រុងប្រយ័ត្ន។

មួយវិញទៀតការណ៍ដែលលោកត្រាំប្រកាសឈប់ដេញដោលលោកស្រី គ្លីន តុន នៅពេលនេះត្រូវបានគេសង្ស័យថា លោកត្រាំមានចេតនាមិនចង់ឲ្យលោកស្រី គ្លីនតុន សេីរើសន្លឹកឆ្នោតឡើងវិញនៅរដ្ឋសំខាន់ៗ៣ ដែលមានរហូតដល់ជិត៥០ អាសនៈ។ នៅពេលនេះក្រុមអ្នកឯកទេសបានរកឃើញថា មានហែកឃេីរពីរុស្ស៊ីលួចសន្លឹកឆ្នោតលោកស្រីនៅរដ្ឋសំខាន់នោះទើបធ្វើឲ្យលោកស្រីបរាជ័យ។ ប្រសិនបើ ពេលនេះមានការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋ៣ខាងលើឃើញមានកំហុស លោកត្រាំ អាចបាត់បង់ជិត៥០អាសនៈ ដូច្នេះមិនអាចក្លាយជាប្រធានាធិបតីបានឡើយ៕

07_vepz

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print